មេខ្យល់២ នាក់ បំរុងនាំពលករ៦ នាក់លួច ឆ្លងដែន ទៅរកការងារ ធ្វើនៅប្រទេស ថៃ ត្រូវកម្លាំង ការពារ ព្រំដែន គោក លេខ ៨០៧ ឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ពលករ៦ នាក់ត្រូវបានចាញ់ បោកមេខ្យល់ថានិង ជូនឆ្លងដែនទៅ រកការងារ ធ្វើនៅប្រទេស ថៃ មិនទាន់ឆ្លងដែនចូល ព្រំប្រទល់ប្រទេសថៃ ផងត្រូវកម្លាំង ការពារព្រំដែនគោក លេខ ៨០៧ ឃាត់ខ្លួនបាននៅយប់ ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២១ ស្ថិតក្នុង ភូមិសាស្ត្រ ភូមិ ប្រាសាទ ត្បែង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយ មានជ័យ។

លោក វរសេនីយ៍ទោ រស់ ដា រ៉ា មេបញ្ជាការរង ទទួល ទិស ប៉ុស្តិ៍ បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹថា នៅយប់ ថ្ងៃទី១៦ ខែធ្នូ នោះ លោកបានដឹកនាំកម្លាំង វរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ ៨០៧ បាន សហការ ជាមួយ កម្លាំងយោធា វរ សេនា តូច លេខ ១ បាន ចុះ ល្បាត នៅតាម បន្ទាត់ ព្រំដែន កម្ពុជា – ថៃ លុះ ល្បាតដល់ ត្រង់ចំណុច ទល់មុខ ខ ២  គ ៣ មាន និយាម ការ TA (៧៦៧២៣-៦៣៣៤០) ក៏បាន ប្រទះឃើញ មេខ្យល់២នាក់ និងពលករ៦នាក់ ក្នុងនោះមានក្មេងតូចៗ ៣នាក់ផងបំរុងលួចឆ្លង ដែនកំលាំងចំរុះបាន ធ្វើការឃាត់ខ្លួនបញ្ជូន មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំ។

ក្នុងនោះលោក វរសេនីយ៍ទោ រស់ ដា រ៉ា បានបញ្ជាក់ឲ្យ ដឹងទៀតថាជនរងគ្រោះ ដែលជាពលករបាញ់ បោកមេខ្យល់នោះ បាននិយាយថា ក្រុមខ្លួនមានគ្នា៣នាក់ ក្នុងនោះមានកូនក្មេងតូចៗ ៣នាក់ថានាំខ្លួន ទៅប្រទេសថៃដើម្បី រកការងារធ្វើមេខ្យល់ យកលុយក្នុង១នាក់ ១.០០០បាត ជូនមិនទាន់ឆ្លងផុត ព្រំដែនផងត្រូវ សមត្ថកិច្ចឃាត់ ខ្លួនតែម្តង។

លោក វរសេនីយ៍ទោ រស់ ដា រ៉ា បានបញ្ជាក់ឲ្យដឹង បន្តទៀតថា អនុវត្តតាមបទបញ្ជា ពីមេបញ្ជាការ កម្លាំងយោធាបូផា ថៃឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែន ចូលប្រទេសដោយ ខុសច្បាប់ រួមទាំងការពារការ រាតត្បាតជំងឺកូវីដ-១៩ ផងដែរពិសេសមេរោគថ្មី តឹងរឹងបំផុតកំថា ឡើយមនុស្សលួចឆ្លង ដែនចូលប្រទេស គេបានសូម្បីតែសត្វ នោះក៏មិនអាចចូលបានដែរ។

សមត្ថកិច្ចក្រោយពីបាន ធ្វើកំណត់ហេតុអស់ ហើយពលករទាំង៦នាក់ មានទាំងក្មេងផង នោះត្រូវបានបញ្ជូន ឲ្យវិលត្រឡប់ទៅ លំនៅឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទ ត្បែងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

ចំណែកមេខ្យល់ទាំង២នាក់ បានបញ្ជូនមកស្នងការ ហើយបញ្ជូនទៅតុលាការដាក់ ទោសទៅតាមច្បាប់ ៕