បើកកិច្ចប្រជុំស្តីការ ត្រៀមប្រឡងសញ្ញ បត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧-២៨ ខែធ្នូ ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ល្ងាច ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យបាន បើកកិច្ចប្រជុំស្តីការ ត្រៀមប្រឡងសញ្ញ បត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧-២៨ ខែធ្នូ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកអ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ និងកំលាំង ពាក់ព័ន្ធជា ច្រើននាក់ទៀត។

លោកឈូប៊ុនរឿង បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះថា ការប្រឡងសញ្ញ បត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នេះនៅថ្ងៃទី២៧-២៨ ខែធ្នូ ខាងមុខនេះ សិស្សានុសិស្សដែល មានឈ្មោះប្រឡង ត្រូវមកប្រឡង ឲ្យបានគ្រប់គ្នា ដូច្នេះបេក្ខជន បេក្ខនារីប្រឡង ត្រូវគោរពតាម ម៉ោងពេល វិន័យប្រឡង ហាមយកសំណៅ ឯកសារចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិច ពោលគឺត្រូវគោរព បទបញ្ជារ បទបញ្ញត្តិដែល ក្រសួងអប់រំបាន ដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់ហើយ។

លោកអ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យមាន ប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់ បេក្ខជន បេក្ខនារី ប្រឡងជាប់តែក៏ ផ្តល់កម្លាំងចិត្តដល់ បេក្ខជនប្រឡងធ្លាក់ ដែរថាកុំអស់សង្ឃឹម ហើយខិតខំតស៊ូ រៀនសូត្រឡើងវិញ ដើម្បីប្រឡងជាប់ នៅឆ្នាំក្រោយឬក៏ អាចចូលរៀនតាម សាលាបណ្តុះបណ្តាល វិជ្ជាជីវ: រៀននៅថ្នាក់ បរិញ្ញាប័ត្ររង បានដែរ ៕