តាមការស្រាវជ្រាវ ពីមន្ត្រីកសិកម្មរក ឃើញការទន្ទ្រាន យកដីព្រៃនៅតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃ ដីប្រមាណ ៥ .៣៥០ហិកតាយក កូនឈើមកដាំឡើងវិញ

(ខេត្តបន្ទាយមានជ័យ)៖ យោងតាមអនុ ក្រឹត្យលេខ ១៩៧អនក្រ.បក បានកំណត់បង្កើត ព្រៃលិចទឹក តំបន់៣នៅក្នុង ខេត្តបន្ទាយមានជ័យ ក្នុងដីតំបន់៣មានទំហំ ១២. ២៧៩ហិកតា និងមានចំនួន៤៨យាមការ។

តាមការស្រាវជ្រាវ របស់មន្ត្រីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នក ទន្ទ្រានយកដីព្រៃ នៅតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃដី ប្រមាណ ៥ .៣៥០ហិកតា ស្ថិតក្នុងឃុំចំនួន ២ក្នុងស្រុកព្រះនេត្រព្រះ ក្នុងនោះរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានដកហូតយកមក វិញអស់ហើយ  និងកំពុងស្រាវជ្រាវ តាមតាប់អ្នកទន្ទ្រាន យកដីព្រៃនៅតំបន់៣ យកមកដាក់ទោស ទៅតាមច្បាប់ផងដែរ។

ក្រោយពីដកដីពី អ្នកទន្ទ្រានយកដីព្រៃ នៅតំបន់៣រួចមក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានដឹកនាំ កំលាំងចំរុះយកកូន ឈើជិត២ពាន់ ដើមក្នុងនោះមានកូន ឬស្សីផ្អែម ១.០៦០ដើម ដើមរាំងទឹក ១. ៣០០ដើម និងគ្រាប់ត្នោត ជិត២ពាន់គ្រាប់ យកមក ដាំដុះឡើងវិញលើតំបន់៣ បឹងទន្លេសាប នៅចំនុច ស្រុកព្រះនេត្រព្រះនេះ។

លោក អ៊ុំ រាត្រី បានលើកឡើងថា នេះជាផែនការបន្ត អាជ្ញាធរនិងបន្ត ដាំកូនឈើ ឲ្យបានពេញ ផ្ទៃដីដែលបានដក ហូតមកសម្បត្តិរដ្ឋ វិញនៅក្នុងដីតំបន់ ៣តំបន់ទន្លេសាបផងដែរ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្រោយ បទបញ្ជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រុមការងារចម្រុះស្រាវជ្រាវ តាមគោលដៅទាំង៣ ក្នុងភូមិសាស្រ្តស្រុក ព្រះនេត្រព្រះមានការ រំលោភចូលអាស្រ័យ ផលពីប្រជាពលរដ្ឋ ចំនួន៤៣៩នាក់អស់ ផ្ទៃដីប្រហែល ៧ ៨៣៤,២៤ហិកតា៕