ប្រជាពរដ្ឋក្រីក្រ ចំនួន១.០០០គ្រួសារ រស់ក្នុងឃុំចំណោម បានទទួលអំណោយ ពីសប្បុរសធម៍តាម រយៈ លោកឧត្តមសេនីយ៍ត្រី បោនប៊ិន

(ខេត្តបន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ឋ ក្រីក្រមានចំនួន១.០០០គ្រួសារ  រស់នៅក្នុងឃុំ ចំណោម ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចានទទួលអំណោយពី សប្បុរសធម៍ របស់ លោក អុីដ ញ៉ាលីម ប្រធានសមាគម អាជីវករជនជាតិ ឥណ្ឌូនេសុី ប្រចាំក្រុងប៉ោយប៉ែត តាមរយះ  លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារចុះមូលដ្ឋាន ឃុំចំណោម ក្នុងពិធីចែកអំណោយ នេះតាមរយះ លោកស៊ុនសម្បត្តិ អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ឃុំចំណោម តំណាងឲ្យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន អំណោយទទួលបានរួមមាន ក្នុង១គ្រួសារ អង្ករ ២៥គីឡូ ទឹកសុីអុីវ ១យួរ ប៊ីចេង ១កញ្ចប់ ស្កសរ ១ថង់ អំបិល១ថង់ ថវិកា ២០.០០០រៀល ក្នុងនោះមានការចូលរួម លោកសាំងសាវ៉ាត អនុប្រធានក្រុម ការងារចុះ មូលដ្ឋាន លោកចៅ មុី មេឃុំចំណោម ក្រុមការងារ ចុះមូលដ្ឋានភូមិទាំង១៨ និងក្រុមការងារ ស្រុកផងដែរ។

លោកស៊ុនសម្បត្តិ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាក្នុងកម្មវិធី ចែកអំណោយនោះ ដោយមានការសហការ ពីអាជ្ញាធរភូមិ/ឃុំ  និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ សកម្មភាពក្នុង ពេលចែកអំណោយ ជូនដល់ប្រជាពរដ្ឋក្រីក្រ ផងដែរ។

លោកស៊ុនសម្បត្តិ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាទោះបីស្បៀង នេះមានតិចតួចក៏ ពិតមែនប៉ុន្តែ វាបានរួម ចំណែក ដ៏ សំខាន់ ក្នុងការ ដោះស្រាយ បន្ត ក្នុង អន្តរកាល ការលំបាក ជីវភាព បងប្អូន ដែល រងគ្រោះ  ដោយជម្ងឺកូវីដ.១៩ និង គ្រោះដោយទឹកជំនន់ ផង ។

ក្នុងនោះលោកបាន ធ្វើការក្រើន រំលឹកដល់បង ប្អូនប្រជាពលរដ្ឋក្រីក្រ ឲ្យមានការប្រុង ប្រយ័ត្នចំពោះការ ការពារនូវវីរុសកូវីត១៩ និងសូម ឲ្យប្រជាពលរដ្ឋចូល រួមចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ.១៩ ឲ្យបានគ្រប់ៗគ្នា ព្រមទាំងបាន សំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋ សូមកុំភ្លេចនូវវិធាន ការសុខាភិបាល ពិសេសវិធាន ការ៣កុំ៣ការពារ របស់ប្រមុខ រាជរដ្ឋាភិបាល ដេីម្បីប្រយុទ្ធប្រឆាំង  និងបង្ការការរីក រាលដាលនៃជម្ងឺកូវីត១៩ផងដែរ៕