សមត្ថកិច្ចជំនាញបាន ចុះសើប អង្កេត លោកភ្លន់ តារា ពាក់ព័ន្ធក្នុងករណី ទន្ទ្រានយកដីព្រៃលិចទឹក ៦០០ហិកតាក្នុង តំបន់៣ ភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនេះសមត្ថកិច្ចជំនាញ បានចុះសើប អង្កេត លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្តបន្ទាយ មានជ័យ ពាក់ព័ន្ធក្នុងករណី ទន្ទ្រានយកដី ព្រៃលិចទឹកចំនួន ៦០០ហិកតា ក្នុង តំបន់៣ ភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។

នៅព្រឹក ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១នេះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងតុលាការ ខេត្តបន្ទាយមានជ័យ បានយកសំណុំ រឿងល្មើសដែល លោកភ្លន់ តារា ច្ចុប្បន្នជាមេបញ្ជាការ រងយោធភូមិភាគទី៥ មកពិនិត្យ អង្កេតស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់ហើយ ក្នុងនោះ រឿងធំ២ដែលបាន ប្រព្រឹត្តឡើងកន្លង មកយកមកអនុវត្ត ច្បាប់ប្រឆាំងនឹងលោក បានរុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្ម សិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួលឲ្យគេធ្វើខ្លះ ធ្វើខ្លួនខ្លះ ប្រមាណ៦០០ហិកតា នៅដីព្រៃលិចតំបន់៣ ភូមិសាស្ត្រ ឃុំភ្នំលៀបនិង ឃុំប្រាសាទស្រុក ព្រះនេត្រព្រះ កាលលោកនៅជា មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករង ខេត្តបន្ទាយមានជ័យ កន្លងមក ។

បើយោងតាម របាយការណ៍ របស់គណៈកម្មការ អន្តរក្រសួង ចុះបង្រ្កាបបទល្មើស រំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប បានឱ្យដឹងថា ភ្លន់ តារា បានរំលោភ ទន្រ្ទានដីព្រៃលិចទឹក តំបន់៣ បឹងទន្លេសាប ប្រមាណចំនួន ៦០០ហិចតា ពីឆ្នាំ២០១៣ មកម្លេះ។

ក្នុងនោះលោកបាន ប្រមូលយកដីចំនួន ១៥០ហិកតា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជារបបសម្រាប់ កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅ លក់ឲ្យឈ្មួញនិង ពលរដ្ឋជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ ២០១២ រហូតដល់ ដើមឆ្នាំ២០១៦ ។

យោងឯកសារបែក ធ្លាយមួយបាន ឲ្យដឹងថា កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១២ លោកឧត្តមសេនីយ៍ ភ្លន់ តារា បានធ្វើសំណើរលាយ លក្ខណ៍អក្សរទៅកាន់ លោក អ៊ុង អឿន អភិបាលខេត្ត បន្ទាយមានជ័យ ឆ្នាំ២០០៨-២០១៣ ស្នើសុំអនុញ្ញាតប្រើប្រាស់ និងកម្មសិទ្ធិលោក លើដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិ ត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យកងទ័ព ប្រជាជនវៀតណាម ខេត្តដុងថាប់ ប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា ដីស្រែខាងលើនេះ គឺជារបស់វរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិ ការសឹករងខេត្តបន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន ២០១២ តែដីនេះពុំមាន ជាប់ពាក់ព័ន្ធ ជាមួយប្រជាពល រដ្ឋនោះឡើយ។

តាមរយៈឯកសារ កិច្ចសន្យាទិញលក់ ដីក្រោយស្នើសុំបាន ដី១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្ត រួចហើយ លោក.ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្ក បង្កើនផលនិងចិញ្ចឹម សត្វអីនោះទេ ផ្ទុយទៅវិញ បានយកដីទាំងនោះ ទៅលក់ឲ្យឈ្មួញអ្នក ទិញចំនួន៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២  រហូតដល់ដើម ឆ្នាំ២០១៦ ហើយទើបប្រមូល លុយបានអស់ នៅក្នុងឆ្នាំ២០១៨នេះទេ ។

ករណីអាស្រូវពុក រលួយខាងលើ លោក ភ្លន់ តារាធ្លាប់ប្រាប់ នូវរឿងដី១៥០ហិចតានេះ ថាដីនោះត្រូវ បានថ្នាក់លើឯក ភាពឲ្យដោះដូរលក់ ហើយបានកាត់ ចេញដីរបបរបស់កង កម្លាំងហើយដែរគឺ ជាដីកម្មសិទ្ធិផ្ទាល់ ខ្លួនរបស់លោក ដែលបានពី សហគមន៍ ព្រៃឈើកូនខ្លែង ស្រុកភ្នំស្រុក ប្រគល់ឲ្យលោក ។

ក្រុមការងារជំនាញ បានពិនិត្យនិងរកឃើញថា លោ ភ្លន់ តារា បានរំលោភយក ដីព្រៃលិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ ហិកតា ឯណោះ។

សូមបញ្ជាក់ថា ក្នុងរបាយការណ៍ ស្តីពី ការចុះពិនិត្យនោះ សកម្មភាពចូលរុករាន ទន្រ្ទានឈូស ឆាយកាន់កាប់ អាស្រ័យផល នៅលើទីតាំង ដីតំបន់៣ ទន្លេសាប ក្នុងភូមិ សាស្ត្រឃុំប្រាសាទ គឺមានប្រជាពលរដ្ឋ បានប្រគល់ដីជូន រដ្ឋវិញបានចំនួន៥៥ គ្រួសារ ដែលមានផ្ទៃដី៤៦១,៥០ ហិកតា និងក្រុមកង កម្លាំង អាវុធហត្ថខេត្ត បានចុះស្រង់ ទិន្នន័យដីតំបន់ ៣ពាក់ព័ន្ធនិងកង ទព័មានចំនួន៧នាក់ ក្នុងនោះរួមមាន ទី1 /ឈ្មោះ យិន ភួយទី2/ឈ្មោះ ភឹត្ត ទី3/- លោក តុង ហាន់ទី4 /ឈ្មោះ តារ៉ូ ទី5/- លោក ភ្លន់ តារា ទី6/-ឈ្មោះ ខា ទី7 /-ឈ្មោះ តាលៀង ។

គួរបញ្ជាក់ផងដែរថាលោក ភ្លន់ តារា ដែលបានរំលោភ យកដីព្រៃលិច ទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ត្រូវបាន ប្រគល់ឲ្យរដ្ឋ វិញក៏ដោយ តែតុលាការដំណើរ ការនីតិវិធីផងដែរ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានផ្ញើរសារជា សំលេងនៅថ្ងៃទី  ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃ លិចទឹក តំបន់ទន្លេសាប ដែលរដ្ឋបានកំណត់ ជា តំបន់១ តំបន់២ និងតំបន់៣ ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ សម្តេចបានសង្កត់ ធ្ងន់ ទៅលើខេត្តកំពង់ឆ្នាំង ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។

អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែល បានប្រព្រឹត្ត អំពើខុសទៅ នឹងច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួន កសាងបញ្ជូនទៅ តុលាការសម្រាប់ ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ សម្តេចប្រកាសដល់មន្រ្តី ខិលខូចពាក់ព័ន្ធ ករណីខាងលើ បើចង់ឱ្យមានការបន្ទ បន្ថយទោស ត្រូវចេញមុខសារភាពដោយ ខ្លួនឯង ជា បន្ទាន់ ប៉ុន្តែមិនមានន័យថា រួចផុតទាំងស្រុងនោះ ទេអស់លោក នៅតែជាប់ ពិរុទ្ធភាពដដែល ។

សម្រាប់ មន្ត្រីដែល មិនចូលសារភាព ត្រូវចាប់ខ្លួនកាត់ទោស តាម ច្បាប់និងអង្គភាព ប្រឆាំងអំពើពុករលួយ ត្រូវ ត្រួត ពិនិត្យស្រាវជ្រាវ ទ្រព្យសម្បត្តិពួក គេទៀតទើបសាកសម ។

ដូច្នេះគេមានជំនឿ ថាបើលោក ភ្លន់ តារា រំលោភយកដីព្រៃ លិចទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា ត្រូវបានក្រុមការងារ រកឃើញ ទោះប្រគល់ឲ្យរដ្ឋវិញ ក៏នៅតែមាន ពិរុទ្ធភាពនៃ បទ ល្មើសដដែល។

ពាក់និងរឿងនេះ សារព័ត៌មានមិន អាចទាក់ទងសុំការបំភ្លឺពី លោក ភ្លន់ តារា ដែល រំលោភយកដីព្រៃ លិច ទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០០ហិកតា នោះមិនអាច ទាក់ទងសុំការបំភ្លឺ បានទេដោយគ្មាន លេខទូរស័ព្ទ ៕