លោក អែម ណុយ មេឃុំភ្នំលាភត្រូវ នគរបាលឃាត់ខ្លួន ពាក់ព័ន្ធនិងព្រៃលិចទឹក យកដីរដ្ឋខុសច្បាប់  តំបន់អភិរក្ស ដែននេសាទ តំបន់៣

(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនេះសមត្ថកិច្ចជំនាញ បានចុះសើប អង្កេតយ៉ាង យកចិត្តទុកដាក់ អំពីពួកឈ្មួញលួច ដុតកាប់រុករានដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកយក ដីរដ្ឋធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួលឲ្យគេធ្វើខ្លះ ជាប្រព័ន្ធក្នុង តំបន់៣ ភូមិសាស្ត្រឃុំភ្នំលៀបនិង ឃុំប្រាសាទ  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានរកឃើញ មេឃុំម្នាក់ឈ្មោះ លោក អែម ណុយ មេឃុំភ្នំលាភ បានកាប់ទន្ទ្រាន យកដីរបស់រដ្ឋ ដែលមានទំហំ ៦០ហិកតា បានឃុបឃិតគ្នា លក់ជាលក្ខណៈ ប្រព័ន្ធស្ថិតក្នុង ភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។

ក្រោយពីបានរកឃើញ ហើយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយចោទពីបទ កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹករបស់ រដ្ឋលក់ជាប្រព័ន្ធ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

សំណុំរឿងល្មើស ដែលលោក អែម ណុយ មេឃុំភ្នំលាភ បានកាប់ទន្ទ្រានយកដី របស់រដ្ឋដែលមាន ទំហំ ៦០ហិកតា ធ្វើជាកម្មសិទ្ធិ លក់ឲ្យគេមកនិង មានចុះហត្ថាលេខា របស់មេឃុំ អែម ណុយ មេឃុំភ្នំលាភ និង អភិបាលស្រុក នៅក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចសន្យាផ្ទេរសិទ្ធិ និងលក់ផ្តាច់ទៅឲ្យ អ្នកទិញដោយមាន ការចុះហត្ថលេខា បញ្ជាក់នៅលើកិច្ច សន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និងអភិបាលស្រុក ព្រះនេត្រព្រះផងដែរ។

កន្លងមក លោក អែម ណុយបានយកគ្រឿង ចក្រឈូសឆាយព្រៃលិច ទឹកតំបន់៣ ចំណុច រហាលសន្ទូង  ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀបស្រុក ព្រះនេត្រព្រះ ហើយលោក ហេង ហុង ក្រុមប្រឹក្សាឃុំ ជាអ្នករកម៉ូយលក់ដី ទៅឲ្យអ្នកទិញនៅក្នុង ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋខុស ច្បាប់ដែលមានទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងនោះមានទាំង លោកមេឃុំភ្នំលៀប ខាងរដ្ឋបាល ជលផល ស្រុកព្រះនេត្រព្រះ និងលោក អភិបាលស្រុក ព្រះនេត្រព្រះផងដែរ។

គួរបញ្ជាក់ផងដែរថា លោកលោក អែម ណុយបានរំលោភ យកដីព្រៃលិច ទឹកបឹងទន្លេសាប តំបន់៣ ដល់ប្រមាណ ៦០ហិកតានោះ តុលាការដំណើរ ការនីតិវិធីផងដែរ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារជា សំលេងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃ លិចទឹក តំបន់ទន្លេសាប ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។

អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែល បានប្រព្រឹត្ត អំពើខុសទៅនឹង ច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួន កសាងបញ្ជូនទៅ តុលាការសម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ៕