យកដំបងឈើជ្រុង ទៅវាយក្បាលប្អូន ថ្លៃឱ្យរងរបួសធ្ងន់ ត្រូវនគរបាលឃាត់ ខ្លួនបញ្ជូនទៅតុលាការ

(ខេត្តកែប)៖ នគរបាលខេត្តកែប នៅព្រឹកនេះ បានបញ្ជូនជន សង្ស័យពាក់ព័ន្ធករណី ប្រើហិង្សាដោយ ចេតនាលើអ្នកដទៃ ម្នាក់ដែលជាប្អូនថ្លៃស្រី ទៅអយ្យការអមសាលា ដំបូងខេត្តកែប ដើម្បីចាត់ការ តាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ដោយអនុវត្តតាម ការណែនាំនីតិវិធីពី លោក ខាន់ សុផល ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកែប និងការណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាល នៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជន សង្ស័យឈ្មោះ នូ ឡុង ភេទប្រុស អាយុ៥៨ឆ្នាំ  មុខរបរកសិករ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ទៅអយ្យការអម សាលាដំបូងខេត្ត  ដើម្បីអនុវត្តតាម នីតិវិធីច្បាប់បន្ត ពាក់ព័ន្ធនឹងករណី យកឈើជ្រុងទៅ វាយក្បាលស្ត្រីជាប្អូនថ្លៃ បណ្តាលឱ្យរងរបួសជាទម្ងន់។

ករណីខាងលើនេះបាន កើតឡើងកាលពី វេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ដែលបង្កឡើង ដោយជនសង្ស័យខាង លើបានយកដំបងជ្រុង ទៅវាយក្បាល ជនរងគ្រោះ(ជាប្អូនថ្លៃ) ឈ្មោះ វង្ស សុខឿន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យត្រូវ បានសមត្ថកិច្ច នគរបាលកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកែប  ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ ដោយលោក សេង ណារិទ្ធ