សំណុំរឿងបាញ់សម្លាប់ជនជាតិចិន នៅខេត្តព្រះសីហនុ កម្លាំងជំនាញបំបែកបានដោយជោគជ័យ ក្រោយជនដៃដល់២នាក់ ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១និង១៥នាទី ត្រង់ចំណុចបុរី ប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ ព្រហ្មទណ្ឌក ម្រិតស្រាល បានដឹកនាំកម្លាំង ជំនាញស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការសម្រប សម្រួលរបស់លោក សុិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ឈ្មោះ LI HONGBO ហៅប៉ូប៉ូ ភេទប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទស្រី ជនជាតិវៀតណាម ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង ៣០នាទី ចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

គួររំលឹកដែរថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បានទទួលព័ត៌មានពី ប៉ុស្តិ៍នគរបាល សង្កាត់លេខ៤ថា មានបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅចំណុចក្នុងបុរី BLUE SKY ផ្ទះលេខA252 ជាន់ផ្ទាល់ដី ស្ថិតក្នុងក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងដោយ មានការដឹកនាំ សម្របសម្រួលនិតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្ត ព្រះសីហនុ បានចុះទៅត្រួតពិនិត្យ កន្លែងកើតហេតុ ជាលទ្ធផលសមត្ថកិច្ច យើងបានឃើញ  សាកសពបុរស ជនជាតិចិនម្នាក់ បានដេកស្លាប់ នៅក្បែរសាឡុងពូក និងមានស្នាម ឈាមហូរ លើកម្រាលឥដ្ឋ ហើយមានស្នាម របួសត្រូវចុងភ្លៅ ធ្លាយទាំងសងខាង និងមានសំបក គ្រាប់កាទុស ចំនួន០៣គ្រាប់។ ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទប្រុស ជនជាតិចិន។

ឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIKE MUNAI (ស្លាប់) មិនមែនជាអ្នក ជួលផ្ទះកើតហេតុនោះទេ។ ដោយឡែកភាគីជួលផ្ទះ កើតហេតុមាន ឈ្មោះ មី ពៅ ភេទស្រី មានស្រុកកំណើត ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី  និងមិត្តប្រុស ជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ក្រោយពីកើតហេតុ រួចបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យ ខាងលេីបាននាំ មកកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និងប្រគល់ជូនកម្លាំង ជំនាញស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុដេីម្បីចាត់ ការបន្តតាមនីតិវិធី៕