លោក William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានកម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណី ចូលប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បង្ក្រាបដ៏ រញ្ជួយកណ្តាលក្រុងភ្នំពេញ ទាំងរាត្រី ករណីក្រុមចោរប្លន់ ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ។

ការបង្ក្រាបក្រុម ចោរថ្លើមធំនេះ ក្រោមការចង្អុល បង្ហាញពីលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមេបញ្ជាការកង រាជអាវុធហត្ថរាជ ធានីភ្នំពេញ បានសម្រុកចូល ចាប់ក្រុមចោរប្លន់ ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿង ពេជ្រត្រឡប់មកវិញ និងដកហូតអាវុធ ចំនួន៥ដើម(វែង១ដើម ខ្លី៤ដើម)។

ពេលនេះ កម្លាំងអាវុធហត្ថ ក្រុងភ្នំពេញ កំពុងបន្តនិតិវិធីលើ មនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្ស ដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។

អ្វីបង្ករកាន់តែមានការ ភ្ញាក់ផ្អើលក្នុង ការបង្ក្រាបនេះ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួន លោក William Guang ប្រធានគណបក្សខ្មែរក្រោក ផងដែរ ដែលគេសង្ស័យ ជាប់ពាក់ព័ន្ធករណី ចូលប្លន់ផ្ទះ អ្នកលក់ឡេ អ៊ាន សៀវម៉ី៕