ប្រជាពលរដ្ឋដែល មានជីវភាពខ្វះ ខាតចំនួន១០០គ្រួសារ បានទទួលអំណោយ មនុស្សធម៌ ពីក្រុមហ៊ុន ផលិតកំបោរ ទឹកកកភ្នំមាស ស្រុកកំពង់ត្រាច

(ខេត្តកំពត)៖ ប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន ១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានទទួលអំណោយ មនុស្សធម៌ ពីក្រុមហ៊ុនផលិតកំបោរ ទឺកកកភ្នំមាស ស្រុកកំពង់ត្រាច ខេត្តកំពត។

ការផ្តល់អំណោយ មនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ស្ថិតក្នុងបរិវេណក្រុម ហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ដែលមានទីតាំងក្នុង ទីរួមស្រុកកំពង់ត្រាច កាលពីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

តាមរបាយការណ៍ របស់លោក អូន ខន អភិបាលស្រុក កំពង់ត្រាច បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយ មនុស្សធម៌របស់ ក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ព្រឹកនេះ មកពីឃុំចំនួន៣  នៃស្រុកកំពង់ត្រាច មានចំនួនរហូតដល់១១១ គ្រួសារឯណោះ។

លោកថា ពលរដ្ឋខាងលើសុទ្ធ តែមានជីវភាពខ្វះខាត ជាពលរដ្ឋមានប័ណ្ណ សមធម៌កម្រិត១ ទៀតផង ហើយប្រជាពលរដ្ឋ ខាងលើ អាជ្ញាធរស្រុក តែងតែយកចិត្ត ទុកដាក់ទំនុកបំរុងតាំង ពីដើមរហូតមកដល់ ពេលនេះ ដោយមិនទុកឱ្យពួក គាត់ដាច់អាហារនោះឡើយ។

ក្នុងឱកាសផ្តល់អំណោយ មនុស្សធម៌នេះ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តកំពត បានលើកឡើងថា  អំណោយដែលផ្តល់ ជូនលោកតា លោកយាយ និងបងប្អូន ប្រជាពលរដ្ឋនា ពេលនេះ បើទោះជាមាន តិចតួចក្តី តែក៏អាចដោះស្រាយ បានមួយគ្រាដែរ។

ជាមួយនេះដែរ ឯកឧត្តម បានជម្រាបជូន ពលរដ្ឋទៀតថា ថ្វីដ្បិតស្ថានភាព ជំងឺកូវីដ-១៩ មានការថយ ចុះក៏ពិតមែន ប៉ុន្តែបងប្អូន ប្រជាពលរដ្ឋមិន ត្រូវធ្វេសប្រហែសឡើយ គឺគប្បីកុំភ្លេចអនុវត្ត វិធានការរបស់ ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ព្រោះខណៈនេះមាន វីរុសបំប្លេងថ្មីកំពុងរាត ត្បាតនៅតាមបណ្តា ប្រទេសមួយ ចំនួនទៀតហើយ ដូច្នេះបងប្អូន ត្រូវតែប្រុង ប្រយ័ត្នជានិច្ច។

ចំពោះអំណោយដែល បានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេះ ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាមួយ ចំនួនផងដែរ៕ ដោយលោក សេង ណារិទ្ធ