បេក្ខជន ប្រឡង បាក់ ឌុប ឆ្នាំ នេះបើ មាន បើមានអាការៈក្តៅ ខ្លួន  ក៏ នៅ តែ អនុញ្ញាត ឲ្យ ប្រឡង ដដែល គ្រាន់ តែ ដាក់ ឲ្យ នៅ ដាច់ ដោយ ឡែក ពីគេ

(ខេត្តបន្ទាយមានជ័យ)៖ លោក ឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំថា បេក្ខជន ប្រឡង បាក់ ឌុប ឆ្នាំ នេះបើ មាន អាការៈដូចជាក្តៅ ខ្លួន  នៅពេលកំពុងចូលប្រឡង លោកគ្រូនៅតាម មណ្ឌលក៏នៅ តែ អនុញ្ញាត ឲ្យ ចូលប្រឡង ដែរ គ្រាន់ តែ ដាក់ ឲ្យ នៅ ដាច់ ដោយ ឡែក ពីគេ កិច្ចប្រជុំនេះនៅព្រឹក ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅក្នុងសាលប្រជុំក្នុងមន្ទីរអប់រំ ដោយមានការ ចូលរួម លោកលីសុ វណ្ណារិទ្ធិ អភិបាលរងខេត្ត អង្គភាពទាំង៣ មន្ទីរជំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

លោក ឈូប៊ុនរឿងបានមាន ប្រសាសន៍ក្នុងកិច្ច ប្រជុំបន្តទៀតថាក្នុង ប្រទេសកម្ពុជា កូវីកូវីដ-១៩កំពុង រីក រាល ដាល ឆ្លងដដែល ការប្រឡងបាក់ឌុប ឆ្នាំ នេះ ក្នុងខេត្តបន្ទាយមានជ័យ នៅតែដំណើរ ការ  ការ ប្រឡង ដូច បណ្ដាល ឆ្នាំ កន្លង ទៅ ដដែល  ហើយ ក្នុង ការ ប្រឡង បាក់ ឌុប ឆ្នាំ នេះ  បើ បេក្ខជន  ណាមានអាការៈក្តៅ ខ្លួន  ក៏ ដោយ បេក្ខជន រូប នោះ នៅ តែ អនុញ្ញាត ឲ្យ មាន ការ ប្រឡង ដដែល  ពោល គឺ គ្រាន់ តែ ដាក់ ពួក គាត់ ឲ្យ នៅ ដាច់ ដោយ ឡែក ពីគេ ឯង ប៉ុណ្ណោះ។

លោកឈូប៊ុនរឿងបាន បញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ ការ ប្រឡង បាក់ ឌុប ឆ្នាំ នេះ គឺ អនុវត្ត  មិន ខុស ពី ឆ្នាំ មុននោះទេ ប៉ុន្តែ អ្វី ដែល ខុស ប្លែក គឺ ដោយ សារ ឆ្នាំ នេះ មាន ការ រីក រាល ដាល ជំងឺ កូវីដ-១៩  ការ ប្រឡង គឺ ស្ថិត នៅ  ក្នុង កិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែម ពី លើនេះ  លោក ក៏ បាន ជជំរុញឲ្យកងកម្លាំងនគរបាល កង រាជ អាវុធហត្ថនិង អាជ្ញាធរខេត្តទាំងអស់ ត្រូវរៀប ចំសណ្ដាប់ ធ្នាប់ ទាំង ក្នុង និង ក្រៅ បរិវេណ សាលារៀន  ឲ្យ បាន ល្អ ប្រសើរ  ជៀស វាង ឲ្យ បាន នូវ ការ កក ស្ទះចរាចរណ៍។

ក្នុងនោះ លោក ក៏ បាន ជំរុញ ឲ្យ អាជ្ញាធរ  សហការ ជាមួយ មន្ទីរ អប់ រំយុវជននិងកីឡា ដើម្បី ធានា សុវត្ថិភាព នៃ ការ ប្រឡង នេះ ទទួល បាន នូវ ភាពជោគជ័យ។បន្ថែម ពី នេះ ត្រូវ បង្កើត ឲ្យ មាន គណៈកម្មការ ទី បញ្ជាការ ស្រាល មួយ  ដើម្បី ទទួល ព័ត៍មាន ក៏ ដូច ជា ធ្វើ អន្តរាគមន៍ ទៅ លើ អ្វី ផ្សេងៗ ដែល កើត មាន  និង ធ្វើ ការ ហាម ដាច់ ខាត ចំពោះ ការ បើក អាជីវកម្ម នៅ ក្បែរ សាលា  ពាក់ ព័ន្ធ នឹង កា រថត ចម្លងឯកសារនានាជាដើម។

ក្នុងលោក លីសុវណ្ណារិទ្ធិបាន បញ្ជាក់ឲ្យដឹងថា សម្រាប់ ការ ប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡង នៅថ្ងៃច័ន្ទទី២៧ និង២៨ធ្នូ ឆ្នាំ២០២១ នៅ មណ្ឌល ប្រឡង មានចំនួន ៧មណ្ឌល ក្នុងនោះមានមណ្ឌល  ១/វិទ្យាល័យសិរីសោភ័ណ ២/វិទ្យាល័យសម្តេចឪ ៣/សាលាបឋមសិក្សា ហ៊ុនសែនសូភី ៤/សាកលវិទ្យាល័យ UME ៥/វិទ្យាល័យហ៊ុនសែនខ្លាកូន ៦/ វិទ្យាល័យអូរអំបិល ៧/សាកលវិទ្យាល័យមានជ័យ។

ក្នុងនោះមានបន្ទប់ប្រឡង មានចំនួន១៩៩ និងបេក្ខជនប្រឡង មានចំនួន៤.៩៤៧នាក់ មានបេក្ខជនបំពេញវិទ្យាសរុប ៤១១នាក់ ស្រី៩៧នាក់ បេក្ខជនស្វៃរិន មានចំនួន២៧២នាក់ ស្រី១០៦នាក់។បេក្ខជនយកម៉ូតូ មកប្រឡងនោះមិន អនុញ្ញាត ឲ្យ យក លុយ ថ្លៃ ផ្ញើ យានយន្ត នោះ ទេ ដើម្បី សម្រួល ដល់សិស្ស ដែលមកពីឆ្ងាយ៕