គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ បានធ្វើពិធិបួង សួងប្រោះព្រុំ សុំសេចក្តី សេចក្តីចម្រើន ក្នុងឱកាសបុណ្យ ចូលឆ្នាំសកល

(ខេត្តបន្ទាយមានជ័យ)៖ គណះបញ្ជាការឯកភាព រដ្ឋបាលក្រុង សិរីសោភ័ណ បានធ្វើពិធីខាង ជំនឿសាសនា ប្រោះព្រុំបួងសួង សុំសេចក្តីសេចក្តី ចម្រើនដើម្បីបញ្ជាស ពីគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ជាតិលេខ៥៦ ពីសាលាក្រុង សិរីសោភ័ណ ដល់ព្រំប្រទល់ តាម៉ា ក្នុងឱកាសចូល ឆ្នាំសកលនេះ។

ពិធីបួងសួងប្រោះព្រុំ បញ្ជាសគ្រោះថ្នាក់ ចរាចរណួនេះធ្វើនៅ មុខសាលាក្រុង សិរីសោភ័ណ ធ្វើនៅព្រឹក ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២១ដោយ រួមមានលោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ សមាជិកក្រុមប្រឹក្សា ក្រុងសិរីសោភ័ណ  លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធ ក្រុងសិរីសោភ័ណ លោកសីុឌី អធិកានគរបាល ក្រុងសិរីសោភ័ណ លោក លោកស្រី មន្រ្តីរាជការជុំវិញ ក្រុងសិរីសោភ័ ជាច្រើននាក់បាន អញ្ជើញចូលរួមដែរ ។

ក្នុងនោះលោក ហុឹល រ៉ាយ៉ា បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ការធ្វើពិធីបួងសួងសុំក្តី សុខចម្រើន ដើម្បីបញ្ជាស ព្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវជាតិ នេះក្នុងឪកាសពិធីចូល បុណ្យឆ្នាំសកល។

លោកហុឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកផ្លូវលដខ ៥៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងជាញឹក ញាប់មិនលោះថ្ងៃឡើយ ដោយសារតែអ្នកបើក យានយន្តមិនគោរពច្បាប់ ចរាចរណ៍ ដូច្នេះ លោកបានពិធី បួងសួងនិងប្រោះព្រុំនេះ គោលបំណងបញ្ជាស គ្រោះថ្នាក់ចរាចរណ៍ដើម្បី សុំសេចក្តីសុខចចម្រើន នាឪកាសចូលឆ្នាំសកល ។

ឆ្លៀតក្នុងឪកាស ដ៏មហិទ្ធរិទ្ធនេះលោក ហុឹលរ៉ាយ៉ាក៍ធ្វើការ អំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរទាំង អស់ក្នុងឪកាស បុណ្យចូលសកលនេះ កុំប្រើប្រាស់គ្រឿង ស្រវឹងនាំឲ្យមានគ្រោះ ថ្នាក់ចរសចរណ៍ កុំលេងល្បែងស៊ីសង ត្រូវចេះគោរព ច្បាប់ចរាចរណ៍ ចូរប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ការពារផ្ទុះសេ ខ្សែភ្លើង ដែលបង្កឲ្យឆេះរាលដាល បង្កឲ្យខូចខាតទ្រព្យ សម្បត្តិជាដើមផងដែរ៕