បេក្ខជន ឈរ ឈ្មោះបោះឆ្នោត ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មី បានទៅ លើលោក ឈៀន ឈីវ អៀនបាន៨សំលេង

(ខេត្តបន្ទាយមានជ័យ)៖ បេក្ខជន ឈរ ឈ្មោះបោះឆ្នោត ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មី មានចំនួន ១៤នាក់ អ្នកបោះឆ្នោតឲ្យ លោកឈៀន ឈីវ អៀន ជាប្រធានសភា ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មី បានជាប់ជាស្ថាពរ បាន៨សំលេង ចំណែកអ្នកប្រជែងបាន តែ៦លំលេងចាញ់២សំលេង ។

ការបោះឆ្នោតនេះធ្វើ ឡើងនៅក្នុងសាលប្រជុំ សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដោយមានការ ចូលរួមលោក ម៉ោ ថូរ៉ា រដ្ឋាលេខាធិការ ក្រសួងពាណិជ្ជកម្ម លោកបួនសារៈមុនី រដ្ឋាលេខាក្រធិការសួង ពាណិជ្ជកម្ម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប៊ុកឡាយជី ប្រធានមន្ទីរពាណិជ្ជ កម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនាក់ទៀត នៅ ល្ងាច ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១។

ក្នុងការបោះឆ្នោត ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មី នោះលោក អ៊ុំ រាត្រី បាន មានប្រសាសន៍ ថា ដើម្បី ឲ្យ ដំណើរការ បោះ ឆ្នោត សមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តថ្មី អាណត្តិ២ លើកទី២ ដំណើរការ បោះឆ្នោតនោះ បានជោគជ័យ យ៉ាងត្រចះត្រចង់ ដើម្បីផ្តល់ ឱកាស ឲ្យ ពាណិជ្ជករ អាជីវករ ឧស្សាហករ បាន យល់ ដឹងកាន់តែ ច្បាស់ ពី អត្ថប្រយោជន៍ នៃ ការ ចូលរួម ជា សមាជិក ជ្រើសតាំង សភា ពា ណិ កម្ម សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បាន សហ ការណ៍ ជាមួយ មន្ទីរ ពាណិជ្ជកម្ម ខេត្ត ធ្វើការ ផ្សព្វផ្សាយ តាម ប្រព័ន្ធ ផ្សព្វផ្សាយ នានា ជូនដំណឹង អាជីវករ ពាណិជ្ជករ ដែល ចាប់អារម្មណ៍ ផងដែរ។

លោក ម៉ៅ ថូ រ៉ា បានមាន ប្រសាសន៍ ថា យោង តាម លិខិត លេខ ៣៨០៧ ព . ណ អ វ ឯ ចុះ ថ្ងៃ ទី ២២ ខែតុលា ឆ្នាំ ២០១៨ របស់ ក្រសួងពាណិជ្ជកម្ម ស្ដី ពី ការ រៀបចំ បោះ ឆ្នោត សភាពាណិជ្ជកម្មអាណត្តិ២ លើកទី២នេះ ដើម្បីបន្ត និរន្តរភាព និងជាការជ្រើសរើសប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យថ្មី ស្របពេលដែល ប្រធានសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យចាស់ បានទទួលមរណៈភាព។

លោក ម៉ៅ ថូ រ៉ា បានមាន ប្រសាសន៍ ថាបញ្ជាក់ឲ្យដឹង បន្តថាការរៀបចំ បោះ ឆ្នោត ជ្រើសរើសប្រធាន សភាពាណិជ្ជកម្ម ខេត្ត បន្ទាយមានជ័យ ថ្មីអាណត្តិ ទី ២ លើក ទី ២ ស្រប តាម ការ ណែនាំ របស់ ក្រសួងពាណិជ្ជកម្ម ព្រោះប្រធានស ភាពាណិជ្ជកម្ម ខេត្តបន្ទាយមាន ជ័យថ្មីគឺជា ក្បាលម៉ាស៊ីន យ៉ាង សំខាន់ ក្នុង ការ ជួយ ដល់ ការ អភិវឌ្ឍ វិស័យ ពាណិជ្ជកម្ម ឲ្យ កាន់តែ មាន ភាព រីក ចម្រើន ពិសេស វា បាន ជួយ ស្រូប យក វិស័យ ឯកជន ទាំង ក្នុង និង ក្រៅ ស្រុក ក្នុង ការ ពង្រីង វិស័យ ពាណិជ្ជកម្ម ក៏ ដូច ជា ផ្តល់ ឱកាស ការងារ ឲ្យ យុវជន មានកា ងារ ធ្វើ ផងដែរ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាសម្រាប់ ការ បោះ ឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិ ទី ២ លើក ២ នឹង ប្រព្រឹត្ត ទៅ បានយ៉ានរលូន អ្នកចូលរួម បោះ ឆ្នោត បានគោរព តាម លក្ខខណ្ឌ និង គោលការណ៍ ដែល ក្រសួង បាន កំណត់ ។

គូរ បញ្ជាក់ ថា បេក្ខជន ដែល បាន ឈរឈ្មោះ សមាជិក សភាពាណិជ្ជកម្ម មាន ចំនួន១៤រូប ក្រោយពីប្រធានថ្មី ជាប់ឆ្នោតហើយ អាចជ្រើសរើស អនុប្រធានចំនួន ៤នាក់បន្ថែមទៀត ព្រមទាំងសមាជិក ផងដែរ យកមកធ្វើការក្នុ ងសភាពាណិជ្ជ កម្មរបស់ខ្លួនបាន៕