រដ្ឋបាលខេត្តកំពតធ្វើ ពិធីដង្ហែពានជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានធ្វើពិធីដង្ហែពាន រង្វាន់ជ័យលាភីទីក្រុង ទេសចរណ៍ស្អាត អាស៊ានក្នុងក្រុងកំពត យ៉ាងអធិកអធមបំផុត។

ពិធីនេះដង្ហែនេះស្ថិត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ  ២៦០០នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូ ខេត្តកំពតចូលរួមទទួល ពានរង្វាន់ ជ័យលាភីទេស ចរណ៍ ទីក្រុងស្អាតអាស៊ាន នៅរដ្ឋធានីបង់ដារសេរី បេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ ដែលរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានផ្តល់ជូន បន្ទាប់ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុង ទេសចរណ៍ស្អាត។

នេះជាកិត្តិយស ដ៏ឧត្តុង្គឧត្តម និងមោទនភាពថ្មី មួយទៀតសម្រាប់រដ្ឋបាល ខេត្តកំពត ក៏ដូចជាពលរដ្ឋ ទូទាំងខេត្តដែលក្រុង កំពតត្រូវបានទទួលស្គាល់ ជាទីក្រុងទេសចរណ៍ស្អាត លំដាប់អាស៊ាន ហើយកន្លងមក ក្រុងកំពតបាន ទទួលពានរង្វាន់ ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយ ក្នុងចលនា ប្រឡងប្រណាំង ក្រុងស្អាតថ្នាក់ជាតិ។

នេះជាការឆ្លុះ បញ្ចាំងពីតួនាទី និងការចូលរួមរបស់ កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយលោក សេង ណារិទ្ធ