ឃាត់ខ្លួនជនជាតិ ឡាវ២នាក់ ដកហូតថ្នាំញៀន ជិត៤០០គ្រាប់នៅ ស្រុកសៀមប៉ាង!

(ខេត្តស្ទឹងត្រែង)៖ ជនសង្ស័យជាជន ជាតិឡាវ២នាក់ត្រូវ កម្លាំងអធិការដ្ឋាន នគរបាលស្រុកសៀមប៉ាង សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំសេកុង ឃាត់ខ្លួននិងដកវត្ថុ តាងគ្រឿងញៀនបាន ចំនួន២ថង់តូច ស្មើ៣៨២គ្រាប់ កាលពីរសៀល ថ្ងៃទី៥គុម្ភៈ២០២០ស្ថិតនៅ ក្នុងព្រៃក្នុងភូមិសាស្រ្ត ភូមិ ណាអូង ក្នុងទឹកដី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹង ថាជនសង្ស័យជាជន ជាតិឡាវដែលបាន ឃាត់ខ្លួនខាងលើ ទី១ឈ្មោះ  ហៀវ ប៊ុតទីវង្ស ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិឡាវ, ទី២ឈ្មោះ វង់ អ៊ីង ភេទប្រុស អាយុ១៦ឆ្នាំជនជាតិឡាវ អ្នកទាំង ២មានទីលំនៅភូមិ ប៉ា កៀប ស្រុក ឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

សមត្ថកិច្ចបន្តថា ក្រោយការឃាត់ ខ្លួនជនសង្ស័យ ទាំង២អ្នករួចមក កម្លាំងសមត្ថកិច្ចបាន ដកហូតវត្ថុ តាងគ្រឿងញៀន ជាប្រភេទមេតំ ហ្វេតាមីនWY ចំនួន២កញ្ជប់តូច ស្មើនឹង៣៨២គ្រាប់។

សមត្ថកិច្ចបន្ថែមថា នៅក្នុងការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ខាងលើគឺ ធ្វើតាមវិធានការដោយនិតិវិធី ដែលមានការសម្រប សម្រួលពីលោក គឹមហុងសាន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នជនសង្ស័យ ជនជាតិឡាវទាំង២នាក់ កំពុងស្ថិតក្រោមសាក សួររបស់កម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកសៀមប៉ាងនិង កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលារចាត់ បន្តតាមនិតិវិធីច្បាប់។ ដោយលោក ឡុងកាន់សំនៀង