រដ្ឋបាលក្រុងស្ទឹងត្រែង ជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង!

(ខេត្តស្ទឹងត្រែង)៖ កាលពីថ្ងៃទី០៤ខែកុម្ភះ ឆ្នាំ២០២០រដ្ឋបាល ក្រុងស្ទឹងត្រែងបាន ជួបសំណេះណាល ជាមួយសិស្សានុ សិស្សថ្នាក់ទី១២នៃ វិទ្យាល័យហ៊ុនសែន ស្ទឹងត្រែងស្តីពីការ សិក្សាផ្សារភ្ចាប់ជាមួយ បរិស្ថាននិងត្រៀម ប្រឡងសញ្ញាបត្រម ធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីយ ភាពអភិបាលក្រុង លោក សាយ កុសល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សប្រមាណ១៥៥ នាក់។

នៅក្នុងពិធីជំនួប សំណេះសំណាល អភិបាលក្រុងស្ទឹងត្រែង បានមានប្រសាសន៏ថា សូមឱ្យមាតាបិតា ចូលរួមជួយសហការ ជាមួយលោកគ្រូអ្នកគ្រូ ដើម្បីពង្រឹងឱ្យកូនៗ របស់ខ្លួនក្លាយជាទំពាំង ស្នងឫស្សីដ៏ល្អរឹងមាំ ដែលអាចប្រើប្រាស់បាន។

ម្យ៉ាងវិញទៀត យើងត្រូវតែចូល រួមសំអាតបរិស្ថាន ទាំងអស់គ្នា ដើម្បីសាលារៀនស្អាត ផ្ទះស្អាត សុខភាពល្អ ពិសេសទីក្រុងពោរ ពេញដោយភាពស្អាត សោភ័ណ្ឌភាព អនាម័យ និងជាទីកន្លែងទេសចរណ៍ ដ៏សំខាន់សម្រាប់ ខេត្តយើងទាំងមូល និងដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរ ជាតិផងដែរ។

លោកអភិបាល បានបន្តទៀតថា ទីក្រុងស្អាត ផ្ដើមចេញពីយើង ទាំងអស់គ្នា គឺ ចូលរួមគិត ចូលរួមធ្វើ នឹងចូលរួមទទួល ខុសត្រូវទាំងអស់គ្នា៕ ដោយលោក ឡុងកាន់សំនៀង