រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាព ការងាររដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០២០ និងលើក ទិសភារកិច្ចបន្ត!

(ខេត្តស្ទឹត្រែង)៖ នៅសាលប្រជុំសាលា ខេត្តស្ទឹងត្រែងកាល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ច ប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងារ រដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសភារ កិច្ចបន្តក្នុងគោលបំណង ត្រួតពិនិត្យវឌ្ឍន ភាពការងារ និងពង្រឹងការអនុវត្ត ការងារឱ្យកាន់តែ មានប្រសិទ្ធិភាពខ្ពស់។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គ ភាពនានាក្នុងខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។

ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថា ខេត្តស្ទឹងត្រែងកំពុង តែមានភាពរីកចំរើនលើ គ្រប់វិស័យជាបន្តបន្ទាប់ ក្រោមការដឹកនាំ ប្រកបដោយការយក ចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការខិតខំប្រឹងប្រែង រួមសហការពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ រួមសហការគ្នា យ៉ាងល្អក្នុងកិច្ច ដំណើរការអភិវឌ្ឍន៍ ខេត្តឱ្យកាន់តែមាន ភាពរីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមបាន គូសបញ្ជាក់ថា សមិទ្ធិផលសំខាន់ៗ បានលេចចេញ ជារូបរាងឡើង ជាក់ស្តែងរយះពេល កន្លងមកនេះ សមិទ្ធិផលក្នុងខេត្ត ជាច្រើនមានដូច ជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងគ្រួសក្រហម ខ្វាត់ ខ្វែង តាមទីក្រុង និងជនបទ រួមមានស្ពាន លូ រង្វង់មូលថ្មី សួនច្បារ ដំណាំកសិកម្ម អាគាររដ្ឋបាល មន្ទីរ អង្គភាពនិង អគារបម្រើសេវា សាធារណៈបានប្រកប ដោយប្រសិទ្ធិភាពនិង សមិទ្ធិផលនានាជាច្រើន ទៀតកំពុងត្រូវ បានបន្តអនុវត្តដើម្បី បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ។

ទន្ទឹមនិង នោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពនានាទាំងអស់ ត្រូវបន្តខិតខំប្រឹង ប្រែងក្នុងការ អភិវឌ្ឍន៍ខេត្ត និងត្រូវបន្តផ្តល់សេវា សាធារណៈដល់ប្រជា ពលរដ្ឋប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ ដោយលោក ឡុងកាន់សំនៀង