កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការអណ្តូង ទឹកស្អាតចំនួន ១៧  ជូនប្រជាពលរដ្ឋចំនួន ២៥៥ គ្រួសារ រស់នៅ ខេត្តកំពត

(ខេត្តកំពត)៖  នៅព្រឹកថ្ងៃស្រុក ១៤កើត ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ ឲ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដោយមានចូលរួមពី លោកស្រី លាង ហៃ ជាវតាយ អនុប្រធាន អចិន្រ្តៃយ៍គណៈកម្មា ធិការសាខា សមាជិកគណៈកម្មាធិការសាខា បានសម្ពោធដាក់ ឱ្យប្រើប្រាស់អណ្តូងទឹក ស្អាតប្រភេទ អាហ្រ្វីដេស ចំនួន១៧ ជូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ ចំនួន ២៥៥ គ្រួសារ (ស្មើនឹងមនុស្ស ១.២៧៥នាក់) រស់នៅ ភូមិចំនួន ១៤ ក្នុងឃុំចំនួន១១ នៃស្រុកចំនួន៤ រួមមាន ស្រុកឈូក ស្រុកជុំគិរី ស្រុកអង្គរជ័យ និងស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំ ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការ សកម្មភាពរួមអគ្គ លេខាធិការសហ ប្រជាជាតិដើម្បី សុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរ សុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពី សុខុមាលភាពរបស់ បងប្អូនប្រជាពល រដ្ឋទាំងអស់ និងសូមគិតគូរថែ ទាំសុខភាពឱ្យបានល្អ។

ទន្ទឹមនឹងនេះ លោក ក៏បានមាន ប្រសាសន៍បន្ថែមថា អ្នកទទួលផល អណ្តូងទឹកទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ និងជួសជុល សមិទ្ធផលអណ្តូង ទឹកស្អាតទាំងនេះ ឱ្យប្រើប្រាស់បានគង់ វង្សយូរអង្វែង  ព្រោះសមិទ្ធផលដែល ប្រកបដោយប្រសិទ្ធ ភាពដូចសព្វថ្ងៃនេះ គឺជាផ្លែផ្កានៃ សន្តិភាព-អរគុណ សន្តិភាព ! ។

ជាមួយគ្នានោះ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត បានឱ្យដឹងថា  ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ នេះ ខេត្តកំពត បានទទួលអណ្តូងទឹក ស្អាតសរុបចំនួន ១០៣ អណ្តូង ពីកាកបាទ ក្រហមកម្ពុជា ដែលបានសាងសង់ ក្នុងស្រុកគោល ដៅចំនួន ៧ស្រុក  រួមមាន ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកជុំគីរី  ស្រុកដងទង់ និងស្រុកឈូក ខេត្តកំពត។

ឆ្លៀតក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ ប្រជាពលរដ្ឋងាយរង គ្រោះបំផុត ចំនួន ១៧៥គ្រួសារ មកពីភូមិព្រេច ក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបាន ឃីត១ (មុង, ភួយ, ក្រមានិងអាវយឺត) និងថវិកាមួយចំនួន៕ ដោយលោក សេង ណារិទ្ធ