សមត្ថកិច្ចចុះបង្ក្រាបសង្វៀន ប្រជល់មាន់ដាក់លុយមួយ កន្លែងនិងឃាត់ខ្លួនអ្នកញៀន ល្បែងបាន៨ នាក់យកមកធ្វើការ អប់រំបញ្ឈប់លែង តទៅទៀត

(ខេត្តបាត់ដំបង)៖ កម្លាំងគរបាលនៃ អធិការរដ្ឋាន នគរបាលស្រុកថ្មគោល សហការជាមួយនិងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំគោកឃ្មុំបាន ចុះបង្ក្រាបករណីល្បែង បក្សីភ្នាល់ដាក់លុយ មួយកន្លែងនិង ឃាត់ខ្លួនអ្នកញៀន ល្បែងបានចំនួន៨នាក់ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចភូមិ ឆ្កែកូនឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណី ចុះបង្ក្រាបទីតាំងល្បែង បក្សីភ្នាល់ដាក់លុយ ខាងលើនេះគឺអនុ វត្តតាមមតិណែនាំ របស់ឯកឧត្តម​ ឧត្តម​សេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នង ការដ្ឋាននគរ​បាល ខេត្តបាត់ដំបង ​លោកវរសេនីយ៍ឯក​ ផង់​ សុ​ភាព​ អធិការនគរបាល ស្រុកថ្មគោល ដឹកនាំបញ្ជាកម្លាំង ​ជំ​នាញនៃអធិការ រដ្ឋាននគរបាលស្រុក ស​ហ​ការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល​បាល បាន​ចុះបង្រ្កាបទី តាំងជល់​មាន់ ភ្នាល់ដាក់​ប្រាក់​មួយ កន្លែងនៅចំណុច ខាងលើនិងឃាត់ខ្លួន អ្នកញៀនល្បែងបាន ចំនួន៨នាក់ភ្លាមៗ នៅនិងកន្លែងតែម្តង។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ក្រោយពីចុះបង្ក្រាប ទីតាំងសង្វៀនមាន ជល់ខាងលើកម្លាំង សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន មាន់ជល់ចំនួន០៣ក្បាល សង្វៀនជល់មាន់ចំនួន០១ ជញ្ជីងសំរាប់ថ្លឹងមាន់ខ្នាតតូចចំនួន០១ ស៊ុមក្រុងមានចំនួន០១ និងធុងទឹកជ័រចំនួន ០១ផងដែរ។

បច្ចុប្បន្នអ្នកញៀន ល្បែង០៨នាក់ខាង លើត្រូវបានកម្លាំង នគរបាលជំនាញ នៃអធិការនគរបាល ស្រុកថ្មគោលនាំ ខ្លួនមកសាក​សួរ​ និងធ្វើការ​អប់រំណែនាំ ព្រមធ្វើកិច្ចស​ន្យា​ឈប់ ប្រព្រឹត្តល្បែង​ភ្នាល់ នេះជា​បន្តទៀត ហើយបានអោយវិល ត្រ​ឡប់​​ទៅលំនៅដ្ឋានវិញ​៕