រដ្ឋបាលខេត្តកែប បារព្ធពិធីបុណ្យ មាឃបូជា និងធ្វើពិធីរាប់បាត ព្រះសង្ឃជាង១២០អង្គ នៅវត្តសត្ថាធម្មវិហារ (ភ្នំពោន)

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃសៅរ៍​ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី០៨ខែគម្ភៈ ឆ្នាំ២០២០ នេះ​ រដ្ឋបាល​ខេត្តកែប​ បានប្រារព្វពិធី​ បុណ្យមាឃបូជា​ ដែលកម្មវិធី នេះបានធ្វើឡើងនៅ​ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប​។

កម្មវិធីបុណ្យបាន ប្រារព្ធធ្វើ ឡើងដោយមានការ អញ្ចើញនឹងនិមន្តចូល រួម​ជាវត្តមាន​ នាឱកាសនោះ​ ពីសំណាក​ លោក កែន​ សត្ថា​ អភិបាល​ នៃគណៈអភិ បាលខេត្ត​កែប​ ព្រមទាំង​ ព្រះមេគុណខេត្ត​  ទាំងពីរគណ:​ លោក លោកស្រី សមាជិក​ សមាជិកា​ក្រុម ប្រឹក្សាខេត្ត​ លោក-លោកស្រី​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត លោកគ្រូ អ្នកគ្រូសិស្សនិស្សិត និងពុទ្ធបរិស័ទទាំងទី ជិតទីឆ្ងាយ យ៉ាងច្រើនកុះករ។

ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យ មួយដ៏មានសារៈ សំខាន់បំផុត នៅក្នុង ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យ មាឃបូជា នេះទៀតសោត ក្នុងគោលបំណង ចម្បងគឺប្រារព្ធឡើង  សម្រាប់រំលឹកដល់​ អភិលក្ខិតកាល​ ២ប្រការគឺ៖​ ១-ព្រះអរហំសម្មាសម្ពុទ្ធ​ ទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ​,​ ២-ព្រះអរហំសម្មាសម្ពុទ្ធ​ ទ្រង់ធ្វើចតុរង្គសន្និបាទ។

សូមជម្រាបថា​ កម្មវិធីបុណ្យមាឃបូជា​ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដង្ហែរក្បួននឹងធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយ និងព្រះសង្ឃសម្ដែង ព្រះធម៌ទេសនា។

ហើយកម្មវិធីបុណ្យនេះ នឹងត្រូវបញ្ចប់នៅ ព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃឆ្នាំកុរ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែកុម្ភៈឆ្នាំ ២០២០ ដោយមាននិមន្ត ព្រះសង្ឃធ្វើពិធី បិណ្ឌបាតជាង ១២០អង្គផងដែរ៕ ដោយលោក សេង ណារិទ្ធ