សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្ស និង ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានសន្តិភាព។

ឯកឧត្តម ប៊ុនញ៉ាំង វរជីត បានគោរពជម្រាប ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា ជារៀងដរាបមក កម្ពុជា និង ឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែល បានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរ ជាប្រទេសភូមិ ផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជា ប្រទេសដែលមានកំ ណើនពាណិជ្ជកម្មទៅវិញ ទៅមកកាន់តែកើនឡើងល្អ ជាងនេះទៀតក៏មានសុវត្ថិ ភាពល្អផងដែរនៅតាមព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តម បានគោរពជម្រាបជូន សម្ដេចតេជោផងដែរ ថាកន្លងមកភាគីឡាវ មានសេចក្តី រីករាយយ៉ាងខ្លាំងដែល នាយករដ្ឋមន្ត្រីទាំង ពីរបានលើកកម្ពស់ លើកទំនាក់ទំនងប្រទេស ទាំងពីរឲ្យទៅ ជាទំនាក់ទំនងជាដៃ គូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយក្នុងរយៈ ពេលយូអន្លាយ និងបានជំរុញ បន្ថែមទៀត នូវទំនាក់ទំនងនៃ ប្រទេសទាំងពីរឲ្យ កាន់តែជិតស្និទ្ធនិង កាន់តែមានកម្រិត ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងន័យនេះដែរ ឯកឧត្តម បានបន្តគោរពជូន សម្ដេចតេជោនាយក រដ្ឋមន្ត្រីថា ក្នុងរយៈពេល២  ឆ្នាំកន្លងមកនេះ ឯកឧត្តម បានមកកម្ពុជា  ហើយបានសង្កេត ឃើញថាប្រទេសកម្ពុជា មានការរីក ចម្រើនយ៉ាងឆាប់ រហ័សជាទីបំផុត ចំពោះប្រជាពលរដ្ឋ កម្ពុជាវិញ ក៏មានជីវភាពរស់នៅ ល្អប្រសើរផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបជូន សម្តេចតេជោនាយក រដ្ឋមន្ត្រី បន្ថែមទៀតថា ឯកឧត្តម បានចូលគាល់ ព្រះមហាក្សត្រជីវិត តម្កល់លើត្បូង ហើយក៏បានជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានគោរពថ្លែង អំណរគុណយ៉ាងជ្រាវ ជ្រៅជាទីបំផុតជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និប្រជាពលរដ្ឋកម្ពុជា ដែលបានស្វាគមន៍ ក្នុងដំណើរទស្សន កិច្ចរបស់ ឯកឧត្តម យ៉ាងកក់ក្តៅជាទីបំផុត ហើយការធ្វើដំណើរ ទស្សនកិច្ចមកកាន់ កម្ពុជាពេលនេះគឺ ទទួលបានជោគជ័យ និងបន្តជោគជ័យ ទៀតនៅថ្ងៃស្អែក។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពនិង បានវាយតម្លៃខ្ពស់ អំពីទំនងល្អរវាងប្រទេស ទាំងពីរដែលបាន លើកឡើងដោយ ឯកឧត្តម ប៊ុនញ៉ាំង វរជីត ហើយ សម្ដេចតេជោ បានលើកទឹកចិត្ត ធ្វើយ៉ាងណា យើងគម្បីជំរុញ ឲ្យទំនាក់ទំនងល្អ នេះកាន់តែស៊ី ជម្រៅថែមទៀត ស្របតាមអ្វីដែល យើងបានចុះហត្ថ លេខាក្នុងនាមជាដៃ គូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយផង។

ជាងនេះទៅទៀត សម្ដេចតេជោបាន មានប្រសាសន៍ ថា គប្បីណាតាមព្រំដែន អាជ្ញាធរដែនដីទាំង សងខាងដែលបាន ដើរតួយ៉ាងសំខាន់ ជំរុញទំនាក់ទំនងឲ្យ បានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើត ឲ្យមានកម្មវិធី កីឡារួមគ្នាផង ដែលធ្វើយ៉ាងណា ឲ្យទំនាក់ទំនងល្អនេះ ឈានដល់ការដោះ ស្រាយរាល់បញ្ហាផ្សេងៗ ដែលកើតមាន ឡើងនៅតាមព្រំដែន។

ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាមិន ត្រឹមតែអាជ្ញាធរ ដែនដីទេ ក័ងទ័ពនៃ ប្រទេសយើងទាំងពីរ ក៏គប្បីដែលជំរុញ ទំនាក់ទំនង់ឲ្យបាន កាន់តែជិតស្និតផងដែរ ព្រោះកាលណា មានភាពជិតស្និត ហើយទោះបីមានរឿង អ្វីក៏អាចដោះស្រាយ និង ពិភាក្សាគ្នាបានដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរ ឯកឧត្តម ប៊ុនញ៉ាំង វរជីត ទទួលបាន សុខភាពល្អ និងជោគជ័យក្នុង​ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕