ដំណើរការបំពេញ ទស្សនកិច្ច ឯកឧត្តមប្រធានរដ្ឋឡាវ នៅកម្ពុជា ជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិ  ការកម្ពុជានិង ឡាវរឹងមាំឡើងទ្វេរដង

(ភ្នំពេញ)៖ ក្នុងដំណើរបំពេញ ទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានជួបសវនាការជាមួយ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងសេចក្តី សោមនស្សរីករាយបំផុត និងសូមស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្តមប្រធានរដ្ឋ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចបានលើកឡើងថា ទស្សនកិច្ចនេះ នឹងជំរុញបន្ថែមទៀត ក្នុងការបន្តរឹតបន្តឹង ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេដងទៀត។

ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត បានសម្តែងការកោត សរសើរចំពោះការ រីកច្រើនយ៉ាងខ្លំាង របស់កម្ពុជា នៅក្នុងរយៈ ពេលចុងក្រោយនេះ ដែលធ្វើឲ្យកម្រិត ជីវភាពរបស់ពល រដ្ឋកាន់តែល្អប្រសើរ។

ឯកឧត្តមប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំ ពោះទំនាក់ទំនងនិងកិច្ច សហរដ្ឋប្រតិបត្តិការដ៍ ល្អរវាងប្រទេស រវាងប្រទេស ទាំងពីរទំាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ដើម្បីទំនាក់ទំនងដ៏ល្អ ជាប្រពៃណីនេះ កាន់តែរឹងមាំឡើង ពីថ្នាក់លើដល់ថ្នាក់ក្រោម ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត បានស្នើសុំសម្តេច ប្រធានរដ្ឋសភា ជំរុញទំនាក់ទំនង ប្រជាពលរដ្ឋប្រទេសទាំង ពិសេសពលរដ្ឋរស់នៅតាមបន្ទាត់ ព្រំដែនឱ្យកាន់តែ មានជិតស្និទ្ធគ្នាឡើង ក្នុងការកសាងបន្ទាត់ ព្រំដែនកម្ពុជានិងឡាវ  ជាព្រំដែនសុខសន្តិភាព និងអភិវឌ្ឍន៍។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវ សម្រេចបាន ក្នុងការកសាង អភិវឌ្ឍ សេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាង ឆាប់រហ័ស ហើយជីវភាពរស់ នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ។

សម្តេចបានបង្ហាញ ជំនឿមុតមាំថា ក្រោមការដឹកនាំ ដ៏ភ្លឺស្វាងរបស់បក្ស ប្រជាជនបដិវត្តឡាវ ដែលមាន ឯកឧត្តម ជាអគ្គលេខាធិការ និងជាប្រធានរដ្ឋ ប្រជាជនឡាវ នឹងបន្តទទួលជោគជ័យ ថ្មីៗថែមទៀត ក្នុងដំណើរការអភិវឌ្ឍ ប្រទេសជាតិរបស់ខ្លួន កាន់តែរីកចម្រើនរុងរឿង។

ក្នុងរដ្ឋសភា កម្ពុជាសម្តេច អគ្គមហាពញាចក្រីហេង សំរិន បានសម្តែងការ ពេញចិត្តចំពោះ វឌ្ឍភាព នៃទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ រវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានការរីក ចម្រើនឥតឈប់ឈរ បាននាំមកនូវផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជាតិ ទាំងសងខាង៕