រថភ្លើងនិងរថយន្ត សណ្តោងព្រលះគ្នា ទាំងកណ្តាលថ្ងៃចែស ប៉ុន្តែសំណាងល្អគ្មាន មនុស្សរងគ្រោះថ្នាក់

(ខេត្តកែប)៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ស្ទើលោះ ព្រលឹងដល់អ្នកដំណើរ ករណីមួយនេះបាន កើតឡើងនៅ ចំណុចផ្លូវរថភ្លើង ខណៈពេលរថយន្ត សណ្តោងដឹងអេស្កាវ៉ាទ័រ (អ៊ិចកាយដី) ឆ្លងកាត់ផ្លូវ រថភ្លើងមិនប្រយ័ត្ន ក៏វ៉ាក់អឺ ជាមួយរថភ្លើង សណ្តោងស៊ីទែនប្រេង បណ្តាលឱ្យក្រឡាប់ អេស្កាវ៉ាទ័រធ្លាក់ ចូលព្រៃយ៉ាងកម្រោល ប៉ុន្តែករណីនេះពុំមាន មនុស្សណាម្នាក់រង គ្រោះថ្នាក់ដល់ជីវិតឡើយ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចស្រុក ដំណាក់ចង្អើរ បានឱ្យដឹងថា គ្រោះថ្នាក់ដ៏កម្រ នេះបានកើតឡើង នៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងរថយន្តសណ្តោង (ដឹកអេស្កាវ៉ាទ័រ) ពាក់ស្លាកលេខ កំពត 3A-1252 បើកបរដោយឈ្មោះ កាន់ ឌីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងរថភ្លើងដឹកស៊ីទែន ប្រេងម៉ាស៊ូតមកពី កើកទៅលិច សំដៅទៅខេត្តព្រះសីហនុ។

ចំពោះករណីខាងលើនេះ ក្រោយពីសមត្ថកិច្ចចុះ មកត្រួតពិនិត្យនៅ កន្លែងមើតហេតុ និងបានអនុញ្ញាត ឱ្យរថភ្លើងបន្តដំណើរ ឆ្ពោះគោលដៅ ដោយឡែក រថយន្តដែលរត់ឆ្លង កាត់ផ្លូវដែកដោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវសមត្ថកិច្ចស្ទូច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ រង់ចាំធ្វើការ ដោះស្រាយជាក្រោយ៕ ដោយលោក សេង ណារិទ្ធ