ពិធីក្រកាសដាក់ ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មី របស់រដ្ឋបាល ស្រុកទឹកឈូ

(ខេត្តកំពត)៖ លោក នៃ គង់ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការ រចនាសម្ព័ន្ធថ្មីដែល រដ្ឋបាលស្រុកទឹកឈូបានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២០ ដោយ’ក្នុងពិធីនេះ មានមន្រ្តីចូលរួមពី សំណាក់ លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញ ក្នុងខេត្ត រួមនិង មន្ត្រីអាជ្ញាធរមូល ដ្ឋានផងដែរ។

នៅក្នុងពិធីប្រកាសដាក់ ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលស្រុក ទឹកឈូ នាឱកាសនេះយោង តាមសេចក្ដីសម្រេច ស្ដីពីការធ្វើសមាហ រណកម្មបុគ្គលិក និងការរៀបចំមុខតំណែង គ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មី សរុបមានចំនួន១៣ ការិយាល័យនិងអង្គភាព ដែលមានមន្ត្រីបំរើ ការងារសរុបចំនួន ៧៣ នាក់ ក្នុងនោះមាន១-ការិយាល័យរដ្ឋ បាលនិងហិរញ្ញវត្ថុ ២-អង្គភាពលទ្ធកម្ម ៣-ការិយាល័យ គ្រប់គ្រងធនធានមនុស្ស ៤-ផែនការនិង គាំទ្រឃុំសង្កាត់ ៥-លេខាធិការ ក្រុមប្រឹក្សា ៦-ត្រួតពិនិត្យផ្ទៃក្នុង ៧-អប់រំយុវជននិងកីឡា ៨-រៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាល ៩-នីតិកម្មនិងសម្រុះ សម្រួលវិវាទ មូលដ្ឋាន ១០-កសិកម្មធនធានធម្ម ជាតិនិងបរិស្ថាន ១១-សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ សហគមន៍ ១២-សង្គមកិច្ចនិងសុខ មាលភាពសង្គម និង១៣-ការិយាល័យច្រក ចេញចូលតែមួយ។

ក្នុងឱកាសនោះ លោក នៃ គង់ អភិបាលរងខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់របស់ រដ្ឋបាលស្រុកទឹកឈូ ដែលបានខិត ខំប្រឹងប្រែងអស់ពី កម្លាំងកាយ-ចិត្ត ក្នុងការកសាងនិង អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធនសនា ដែលបម្រើឱ្យ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ស្របតាមគោល ការណ៍យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកអភិបាលរង ខេត្តបានបន្តថា ក្នុងបរិបទប្រទេស កម្ពុជាអនុវត្តន៍គោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលមាន គោលដៅសំខាន់ៗដ៏ចម្បង ដើម្បីឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដំណើរ ការទៅដោយជោគជ័យ ដូចជាការពង្រឹង លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សចាក់ គ្រឹះតាមមូលដ្ឋាន តាមរយៈការបោះឆ្នោត ក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ- ឃុំ សង្កាត់ ដែលជាតំណាង របស់ប្រជាពលរដ្ឋនិង ជាតួអង្គដ៏សំខាន់ក្នុង ការគ្រប់គ្រងរដ្ឋបាល មូលដ្ឋាន តាមរយៈអភិបាលកិច្ច តាមបែបប្រជា ធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។

លើកកម្ពស់ និងប្រសិទ្ធភាព នៃការអភិវឌ្ឍន៍ តាមរយៈនៃការនាំមក នូវកិច្ចការនិងហេដ្ឋា រចនាសម្ព័ន្ធ គ្រប់គ្រងស្រប តាមនយោបាយ កំណែទម្រង់វិមជ្ឈ ការនិងវិសហមជ្ឈការ សំដៅផ្ទេរមុខងារនិង ធនធានទៅឱ្យរដ្ឋ បាលថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាព និងការទទួលខុសត្រូវក្នុង ការផ្តល់សេវា  និងការអភិវឌ្ឍន៍ មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ប្រឈមជាក់ស្តែង នានារបស់ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន។

លើកកម្ពស់និង ភាពជាម្ចាស់របស់ ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន និងការដឹកនាំ សំដៅការចូលរួមកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវភាពរបស់ ប្រជាពលរដ្ឋ នៅគ្រប់តំបន់៕ ដោយលោក  សេង ណារិទ្ធ