រថយន្តធំមួយគ្រឿង ក្រឡាប់ផ្ងារជើងចាក់ ភេសជ្ជៈស្ទីងរាយប៉ាយ ពេញផ្លូវ

(ខេត្តកំពង់ឆ្នាំង)៖ រថយន្តធុនធំមួយគ្រឿង បានដឹកភេជ្ជៈពេញ រថយន្តនិងបានក្រឡាប់ ផ្ងារជើងឡើង លើហើយនិង បង្ករអោយធ្លាក់ភេជ្ជៈ ជ្រុះរាយប៉ាយពេញផ្លូវ ហេតុការនេះកើត ឡើងកាលពីរសៀល ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង ១៤និង០០នាទីនៅ ត្រង់ចំណុចរង្វង់ មូលទូកស្ថិតក្នុងភូមិ ខ្សាមសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើយោងតាមសេចក្តី រាយការណ៍ពីកន្លែង កើតហេតុបានអោយ ដឹងថារថយន្ត ធុនធំដែលផ្ងារឈើនៅ ចំណុចខាងលើ នេះម៉ាកហ៊ីណូពណ៌ ក្រហមសពាក់ស្លាក់លេខ ភ្នំពេញ៣E៩៣២១ បានដឹងភេជ្ជៈ យីហោស្ទីង ពេញរថយន្តដែល មានទំងន់ផ្ទុកប្រហែល ២០តោនបើមកដល់ ចំណុចកើតហេតុខាងលើ បានក្រឡាប់ផ្ងារឡើង លើដោយមិនដឹងមូល ហេតុតែសំណាងមិន មានគ្រោះថ្នាក់ដល់ អ្នកដ៏ទៃឡើយ។

ប្រភពនពីកន្លែង កើតហេតុបានឲ្យដឹង ទៀតថាអ្នកបើក រថយន្តខាងលើនេះ មានឈ្មោះ ជា នៅមុនពេលកើត ហេតុអ្នកបើកបរខាង លើបានបើករថយន្ត ទៅផឹកស្រានៅចំណុច ដីថ្មីដែលស្ថិត នៅក្នុងភូមិ ឃុំស្រុកកើត ហេតុខាងលើ ។

ប្រភពខាងលើ ដដែលបានឲ្យដឹង ទៀតថាអ្នកបើកបរ រថយន្តខាងលើបានផឹក ស៊ីឡើងស្រវឹងហើយត្រូវ ម្ចាស់រថយន្តហៅឱ្យ បើករថយន្តដើម្បី ដឹកភេសជ្ជៈទៅឲ្យម្ចាស់ ក្រុមហ៊ុនភ្លាមៗនោះ អ្នកបើកបររថយន្ត ទាំងបើកទាំងស្រវឹង ក្នុងល្បឿនលឿននិង បានចាក់គួរបញ្ចាស់ រង្វង់មូលបណ្ដាលឱ្យ ក្រឡាប់ផ្ងារជើង តែម្តងទៅ។

ក្រោយពេលកើត ហេតុអ្នកបើកបរ រថយន្តធុនធំខាង លើបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តនិងភេសជ្ជៈ ស្ទីងនៅរាយប៉ាយពេញ ផ្លូវជាប់នឹងរង្វង់មូល ទូកតែមិនបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃនិង អ្នកបើកបរនៅឡើយ ។

សាក្សីដែលបានឃើញ ហេតុកាបញ្ជាក់ឲ្យដឹង ទៀតថាអ្នកបើកបរ ស្ថិតក្នុងស្ថានភាព ស្រវឹងជោគជាំ ហើយបានលូនចេញ ពីក្នុងរថយន្តមកជិះ ម៉ូតូគេចខ្លួនទៅបាត់ ដោយទុករថយន្តនៅកន្លែង កើតហេតុ ក្នុងនោះភេសជ្ជៈ ដែលនៅរាយប៉ាយ ត្រូវបានប្រជាពលរដ្ឋនាំ គ្នារើសយកផឹកនិងខ្លះ ទៀតច្រកការ៉ុង យកផងដែរ ៕