ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃ រដ្ឋបាលស្រុកមង្គលបូរី ដើម្បីជំរុញបង្ខិតសេវា សាធារណះឲ្យនៅកៀក ប្រជាពលរដ្ឋនិង សេវាសាធារណះ កាន់តែមានគុណភាព

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានមាន ប្រសាសន៍ថានៅស្រុក មង្គលបូរីក្រោយពី ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ស្រុករួចមកត្រូវជំរុញ បង្ខិតសេវាសាធារណះ ឲ្យនៅកៀកប្រជា ពលរដ្ឋនិងសេវា សាធារណះកាន់តែ មានគុណភាពជូន ប្រជាពលរដ្ឋដោយ មាន ការចញលរួម លោកដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ សមាជិកក្រុមប្រឹក្សា​ស្រុក​ ព្រមទាំងគណៈអភិបាលស្រុក​ មន្ត្រីរដ្ឋបាល ស្រុក​ស្មៀនឃុំ​ និងមេឃុំ​ជាច្រើន រយនាក់នាក់នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ សាលាស្រុកមង្គលបូរី។

ក្នុងនោះលោកដាស៊ីណង់ បានអានបាន រាយការណ៍ សង្ខេបអំពីស្ថានភាព ទូទៅរបស់រដ្ឋបាល ស្រុកការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ឃុំ​ និងការរីកចម្រើនលើ គ្រប់វិស័យ​ ព្រមទាំងចូលរួម អបសាទក្នុងការប្រកាស ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ស្រុកមង្គលបូរីដោយ អនុវត្តតាមអនុត្រឹត្យលេខ ១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធ ថ្មីនៃរដ្ឋបាលស្រុកនិង សេចក្តីណែនាំ លេខ០៧១ស្តីពីដំណើរ ការសមាហរណកម្មបុគ្គ លឹកដែលកំពុងដំណើរ ការងារនៅតាមរដ្ឋបាល ស្រុកនិងការិយាល័យ ជំនាញនានានៅថ្នាក់ ស្រុក ក្រុងនៅក្នុង រចនាសម្ព័ន្ធថ្មីនៃ រដ្ឋបាលស្រុក។លោកបាន បញ្ជាក់ឲ្យដឹងទៀត ថាប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្ត កម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើម អនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។

ផ្អែកតាមបទពិសោធន៍ ក្នុងបណ្តាប្រទេសជា ច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់  វិមជ្ឈការត្រូវ បានឲ្យតម្លៃថា ជាមធ្យោបាយដ៏ មានប្រសិទ្ធភាពសម្រាប់ ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកប ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តកំណែ ទម្រង់វិមជ្ឈការនៅតាម ប្រទេសនីមួយៗមាន លក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅ តាមកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណី នៃប្រទេសនីមួយៗ។

ក្នុងនោះលោកអ៊ុំរាត្រីបានមាន ប្រសាសន៍ដែរថា ប្រទេសកម្ពុជា ការអនុវត្តគោលនយោ បាយវិមជ្ឈការ  និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមានទី១ដើម្បីពង្រឹង និងពង្រីកលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្សចាក់គ្រឹះ រហូតដល់មូលដ្ឋាន តាមរយៈការបោះឆ្នោត បង្កើតក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ដែលជាតំណាង សាធារណៈរបស់ ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ក្នុងការដឹកនាំ  គ្រប់គ្រងរដ្ឋបាលមូល ដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាម បែបប្រជាធិបតេយ្យនៅ ក្នុងដែនសមត្ថ កិច្ចរបស់ខ្លួនទី២ដើម្បី លើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការនាំមកនូវការ ផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលនៅថ្នាក់ មូលដ្ឋានស្របតាម គោលនយោបាយកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិត ប្រជាពលរដ្ឋមានលទ្ធ ភាពមានភាពម្ចាស់ការ និងការទទួលខុស ត្រូវច្បាស់លាស់ក្នុងការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងដោះស្រាយនូវ បញ្ហាប្រឈមជាក់ ស្តែងនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន នីមួយៗឲ្យបានទាន់ពេល វេលាប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ទី៣លើកកម្ពស់ ការចូលរួម និងភាពជាម្ចាស់របស់ ប្រជាពលរដ្ឋនៅ មូលដ្ឋានក្នុងការធ្វើ សេចក្តី សម្រេចពាក់ព័ន្ធនឹង ការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍ មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់ បន្ថយភាព ក្រីក្រ និងលើកកម្ពស់ គុណភាពជីវិតរបស់ ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ឲ្យដឹងទៀត ថាការដាក់ឲ្យដំណើរការ នូវរចនាសម្ព័ន្ធថ្មីនៃ រដ្ឋបាលស្រុកមង្គលបូរី នាពេលនេះ មានអត្ថន័យយ៉ាង ជ្រាលជ្រៅមកលើ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ បន្ថែមទៀត គឺការគ្រប់គ្រងរដ្ឋ បាលស្រុក តាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលមានលក្ខណៈ ពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ ការអភិវឌ្ឍ តាមបែបប្រជាធិប តេយ្យនៅថ្នាក់ ក្រោមជាតិស្រប តាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក និងគោលនយោ បាយកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ការបង្កើតឡើងនូវរដ្ឋ បាលឯកភាពនៅ ថ្នាក់ក្រោមជាតិ គឺសំដៅដល់ ការពង្រឹងអង្គឯកភាព របស់រដ្ឋ ដើម្បី សម្របសម្រួល នូវរាល់សកម្មភាព រដ្ឋបាលសាធារណៈ នៅក្នុងដែនដីរបស់ខ្លួន។

ការផ្លាស់ប្តូរ នូវខ្សែគណនេយ្យភាព និងរបៀបរបបនៃ ការបំពេញការងារ មានន័យថា រដ្ឋបាលស្រុក ជាតំណាងឲ្យ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាល របស់ខ្លួន ត្រូវដើរតួនាទី ក្នុងការសម្របសម្រួល ដឹកនាំគ្រប់ សកម្មភាព ឬកិច្ចការងារដែលស្ថិត ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណ នេយ្យភាពចំពោះ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យ ដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ៕