រថយន្ត២គ្រឿងប្រឡះ គ្នាពេញទំហឹង បណ្តាលអោយ ស្លាប់១នាក់ និង២នាក់ទៀត រងរបួសធ្ងន់នៅ ស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងរថយន្តបណ្តាល អោយ មនុស្សស្លាប់ម្នាក់ និង២នាក់ទៀតបាន រងបួសធ្ងន់ហេតុការ នេះកើតឡើងកាល ពីរសៀលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១៤និង៤៥ នាទីត្រុង ចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិ ប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះបណ្តាលមកពី រថយន្តម៉ាកហ៊ីយិនដាយ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខAT១៨ (3-0819)បើកបរពី ទិសខាងត្បូងឆ្ពោះ ទៅទិសខាងជើង មកដល់ចំណុច កើតហេតុបានឡើងវ៉ា ជែងរថយន្តនៅ ពីមុខមួយគ្រឿងទៀត បើកបរស្របទិសគ្នាក៏ ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតម៉ាកហ៊្វូសូ (foso)ពណ៌សពាក់ស្លាក លេខ៣A- ៣៣០០បើកបរផ្ទុយគ្នា ពេញទំហឹងបណ្តាល អ្នកបើបររថយន្ត ទាំងសងខាងស្លាប់ម្នាក់ និងរបួសធ្ងន់២ នាក់ភ្លាមនៅនិងកន្លែង។

សមត្ថកិច្ចបានអោយ ដឹងទៀតថាអ្នកបើក បររថយន្តម៉ាក ហ៊ីយិនដាយមាន ឈ្មោះ សាំ ថាន ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែររស់ នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង  ខេត្តបាត់ដំបង បានស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុចំណែកអ្នក បើកបររថយន្តហ្វ៊ុយសូ (FUSO) មានឈ្មោះ ឈុំ ភារិនភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែររស់ នៅភូមិព្រៃខ្ជាយ ឃុំសំរោង   ស្រុកព្រៃឈរ ខេត្តបកំពង់ចាម បណ្តាលអោយរង របួសធ្ងន់រឺឯអ្នក រួមដំណើរមានឈ្មោះ ខៀវ សុថាត់ ភេទប្រុសអាយុ ២១ ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តបកំពង់ចាម បានរងរបួសធ្ងន់ ។

ក្រោយពីកើត ហេតុភ្លាមៗកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកនៃអធិការ រដ្ឋាននគរបាលស្រុក ថ្មគោលបានចុះ មកដល់កន្លែងកើត ហេតុនិងធ្វើការវាស់ វែងព្រមទាំងនាំយក រថយន្តទាំង២មក អធិការនគរបាល ស្រុកថ្មគោលដើម្បី រងចាំដោះស្រាយនៅ ពេលក្រោយចំណែក ជនរងគ្រោះត្រូវបាន សមត្ថ កិច្ចមកកាន់មន្ទី ពេទ្យបង្អែកស្រុក ថ្មគោលដើម្បបាល បន្តររឺសាកសពក្រោយ ពីកម្លាំងជំនាញពិនិត្យ រួចរាល់ហើយក៏បាន ប្រទៅអោយសាច់ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕ ដោយលោក មួនរិទ្ទិយ៉ា