សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាចែកចាយ គ្រឿងញៀន២នាក់ នៅក្នុងស្រុកសំពៅលូន

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាល ប្រឆាំបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាន នគរបាលស្រុកសំពៅ លូនសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំសន្តិភាព ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ ឯកពេជ្រសារ៉ែន អធិការនគរបាលស្រុក សំពៅលូនបានចុះ បង្ក្រាបករណីជួញ ដូរគ្រឿងញៀនមួយ កន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ២នាក់កាលពី រសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១៥និង១០ នៅចំណុចតេសាម ស្ថិតក្នុងភូមិអូរកណ្តាល ឃុំសន្តិភាពស្រុកសំពៅ លូនខេត្តបាត់ដំបង។

លោកវរសេនីយ៍ ឯកពេជ្រសារ៉ែន អធិការស្រុកសំពៅ លូនបានប្រាប់អោយ ដឹងថាជនសង្ស័យ ២នាក់ខាងលើដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះខាត់ខេង ភេទប្រុសអាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរទី២ឈ្មោះឃុតសុឃាង ភេទប្រុងអាយុ៣០ឆ្នាំ ជាជនជាតិខ្មែរអ្នក ទាំង២រស់នៅក្នុងភូមិ អូរកណ្តាលឃុំសន្តិ ភាពស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើភ្លាមៗ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ០៤ ថង់ ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀន លក់ចំនួន ០១ គ្រឿង ស្លាបព្រា សម្រាប់ ចូក គ្រឿងញៀន ច្រកលក់ចំនួន ០១ដើម ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ខូចមួយគ្រឿង) កាំបិតចំនួន ០១ ដើម និងថង់សម្រាប់ច្រក គ្រឿងញៀនលក់ មួយចំនួន ព្រមទាំងប្រាក់ ដុល្លារ ចំនួន ៩៥ ដុល្លារ , ប្រាក់បាតចំនួន 9.230 បាត , ប្រាក់រៀល ៣.៤៧៥.០០០ រៀល ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាង លើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការ រដ្ឋាននគរ ស្រុកសំពៅលូន កសាងសុំនុំរឿង បញ្ជូនទៅកាន់ស្នងការ រដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់៕ ដោយលោក មួនរិទ្ធិយ៉ា