សមត្ថកិច្ចចុះបង្ក្រាបល្បែង បក្សីភ្នាល់ដាក់ លុយមួយកន្លែងឃាត់ ខ្លួនអ្នកញៀនល្បែង បាន០៦នាក់នៅ ក្នុងក្រុងបាត់ដំបង

(ខេត្តបាត់ដំបង)៖ សមត្ថកិច្ចក្រុងបាត់ដំបង ចុះបង្ក្រាបទីតាំល្បែង បក្សីភហនាល់ដាក់ លុយមួយកន្លែង និងឃាត់ខ្លួនអ្នក ញៀនល្បែងបាន០៦ នាក់កាលពីរសៀលថ្ងៃ ទី០៩ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១៥និង៥៤នាទី នៅចំណុចភូមិ ច្រាបក្រសាំងសង្កាត់ វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាដោយ អនុវត្តតាមបទបញ្ជារ លោកឧត្តមឧត្តម សេនីយ៍ទោ អ៊ុចសុខុន ស្នងការនគរ បាលខេត្តបាត់ដំបង និងមតិណែនាំពី លោកឧត្តមសេនីយ៍ត្រី ជេតវណ្ណនីស្នង ការរងផែនការងារ ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ឈឿងគឹមសុង បានដឹងនាំកម្លាំង នគរបាននៃស្នងការ នគរខេត្តបាត់ដំបង សហការជាមួយកម្លាំង នគរបាលក្រុងបាត់ដំបង ចុះបង្ក្រាបទីតាំល្បែង ជល់មាន់ភ្នាល់ដាក់ លុយមួយកន្លែងនៅ ចំណុចខាងលើនិង ឃាត់បានអ្នកញៀនល្បែង បាន៦នាក់ភ្លាមៗ នៅនិងកន្លែង។

សមរ្ថកិច្ចបានអោយ ដឹងទៀតថាក្រោយ ពីចុះបង្ក្រាបភ្លាមៗ កម្លាំងសមត្ថកិច្ច ដកហូតបានវត្ថុតាង រួមមាន-ម៉ូតូចំនួន ២២ គ្រឿង សង្វៀនជល់ មាន់ចំនួន ០២ មាន់ជល់ចំនួន ០៣ក្បាលជញ្ជីង សម្រាប់ថ្លឹងមាន់ជល់ ចំនួន ០១ឆ្នាំងដាំទឹក សម្រាប់ស្អំមាន់ ចំនួន ០១និងប្រាក់ខ្មែរ ចំនួន ១៥ ម៉ឺនរៀល ។

បច្ចុប្បន្នអ្នកញៀន ល្បែងទាំង០៦នាក់ ខាងលើត្រូវបាន ការិយាល័យជំនាញ នៃស្នងការនគរបាល ខេត្តបាត់ដំបងកំពុង តែធ្វើការ​សាកសួរ អ្នកប្រព្រឹត្តិដើម្បី អនុវត្តតាមនីតិវិធី៕