លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរជើង លេខ៥១ប្រកាស បរិច្ចាគថវិការ ផ្ទាល់ខ្លួនចំនួន ៥០០០០០រៀល ជូនដល់គណៈ កម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវិដ១៩

(បន្ទាយមានជ័យ) លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរ ជើងលេខ៥១ បាន ចូលរួមចំណែកជា មួយរាជរដ្ឋាភិ បាលក្នុងការប្រយុទ្ធ ប្រឆាំនឹងមេរោគ កូវិដ១៩ (COViD19) ដែលបាននិងកំពុង រីករាលដាលនៅ ក្នុងព្រះរាជាណា ចក្រកម្ពុជា។

ក្នុងនោះលោក វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរ ជើងលេខ៥១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាស បរិច្ចាគថវិកាផ្ទាល់ ខ្លួនចំនួន ៥០០.០០០រៀល ជូនគណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺ កូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែល បរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕