លោកឧត្ដម សេនីយ៍ត្រី ភី សក្កដា ប្រកាសបរិច្ចាគ ប្រាក់បៀវត្ស ៥០០.០០០រៀល រយៈពេល៦ខែ  ដល់គណៈកម្មការ ជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

(បន្ទាយមានជ័យ) លោកឧត្ដមសេនីយ៍ត្រី ភី សក្កដា នាយរង ការិយាល័យការពារព្រំដែនកងទ័ពជើងគោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥០ម៉ឺនរៀល សម្រាប់រយៈពេល ៦ខែ គឹតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕