បញ្ជូនមេក្លោង​ និងបក្ខពួក​ ចំនួន​ ០៣នាក់​ ទៅកាន់អយ្យការ អមសាលាដំបូងខេត្ត ស្វាយរៀង​ ដើម្បីចាត់ការតាមច្បាប់​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្ត​ស្វាយរៀង) ៖​ នៅរសៀលថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​២០២០ ជនសង្ស័យចំនួន​ ០៣នាក់​ ជាមេក្លោង​  និងបក្ខពួកដែល ជាប់ទាក់ទិន ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀន​ និងកែឆ្នៃសារធាតុ គីមីផ្សំខុសច្បាប់​ ត្រូវបានបញ្ជូន ទៅកាន់អយ្យការ អមសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមច្បាប់។

ប្រភព​ពីសមត្ថកិច្ច​ បានឲ្យដឹងថា​ ដោយអនុវត្តតាម បទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិ បណ្ឌិតអគ្គស្នង ការនគរបាលជាតិ និងក្រោមការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តម សេនីយ៍ទោ កឹង ឃន ស្នងការន គរបាលខេត្ត កាលពីថ្ងៃទី៣១​ ខែមីនា រហូតដល់ថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២០​ កម្លាំងផែនការងារ ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទួលផែនការ ងារប្រឆាំងគ្រឿងញៀន និងលោក​វរសេនីយ៍ឯក កាន កេន នាយការិយាលយ័  សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត រដ្ឋបាលក្រុងបាវិត​ និងស្ថិតក្រោមការសម្រប សម្រូលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក​ ស៊ន មុនី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានបើក​ប្រតិ បត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរគ្រឿងញៀន និងកែឆ្នៃសារធាតុ គីមីផ្សំខុសច្បាប់ ចំនួន​ ៣​ ទីតាំងផ្សេងគ្នា​ ក្នុងនោះមាន​ ៖​ ទីតាំងទី១.​ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទីតាំងទី២.​ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ ទីតាំងទី៣.​ ​នៅចំណុចបន្ទប់ជួល នៃសណ្ឋាគារ សុបិនពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

សមត្ថកិច្ច​ បានបន្តឲ្យដឹងទៀតថា​ ​ក្នុងកិច្ចប្រតិបត្តិ ការខាងលើនេះ​ កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យជាមេក្លោង   និងបក្ខពួកចំនួន​ ០៣​នាក់ ស្រី​ ០១​នាក​ (ជាជនជាតិវៀតណាម)​ រួមមាន​ ៖ទី១ ឈ្មោះ ត្រឹង វឹកភូ ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិវៀតណាម​ (ជាមេក្លោង) ទី២) ឈ្មោះ វ៉ូ ហរ័ធឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ទី៣​ ឈ្មោះ ង៉ូ ធីអៀងថាន់ ភេទស្រី​ អាយុ១៨ឆ្នាំ ជនជាតិ​វៀតណាម​ ព្រមទាំងរឹបអូស វត្ថុតាងដែលពាក់ព័ន្ធ ក្នុងបទល្មើស​សរុបទាំង​ ០៣ទីតាំងរួមមាន​ ៖​ សារធាតុញៀន សរុបទម្ងន់ ១៤៩៥.៧១ក្រាម​ ក្នុងនោះមាន​ ៖មេតំហ្វេតាមីន​ (ICE)​ ទម្ងន់ ៦៧៣.៤៣ក្រាម អ៊ីចស្តាស៊ី (MDMA)​ ទម្ងន់ ៥៧០.៤៨ក្រាមកេតាមីន​ (Ketamine) ទម្ងន់ ២៥១.៨០ក្រាម សារធាតុមិនទាន់ច្បាស់ លាស់ទម្ងន់ ២៤៤៩.៨២ ក្រាមរថយន្ត​ ០៤គ្រឿង,​ ម៉ូតូ​ ០១គ្រឿង,​ ជញ្ជីងថ្លឹងថ្នាំ​ ០២គ្រឿង​ រួមនិងសម្ភារៈវេចខ្ចប់ ឧបរណ៍ជក់​ ប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត​ ៕