វិទ្យល័យសិរីសោភ័ណ ចំនួន៣៤បន្ទប់ត្រៀម ទុកជាកន្លែងសម្រាប់ បង្ការទប់ស្កាត់អ្នកកើត ជំងឺ​ឆ្លង​កូ​វីដ​១៩​

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងចំរុះ មានកំលាំងកងរាជ អាវុធហត្ថដឹកនាំដោយ លោកវរសេនីយ៍ ត្រីយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ីឌី អធិការក្រុង សិរីសោភ័ណ តំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ ឯក មាសប៊ុនរុន មេបញ្ជារងនាយ សេនាធិការ និងអ្នកពាក់ព័ន្ធជិត ២០០នាក់ក្រោមការ ដឹកនាំដោយ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះពិនិត្យនិងកំណត់ យកទីតាំងសាលា វិទ្យាល័យសិរីសោភ័ណ ដែលមានចំនួន៣៤បន្ទប់ ត្រៀមទុកជាកន្លែង សម្រាប់បង្ការទប់ស្កាត់ អ្នកជំងឺ​ឆ្លង​កូ​វីដ​១៩​ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២០។

ក្នុងការចុះពិនិត្យ ទីតាំងនោះលោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍ ថាក្រោយពីធ្វើការ ពិនិត្យហើយ រដ្ឋបាលរដ្ឋបាលក្រុង កំលាំងអាវុធហត្ថ បានបាញ់ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យ ជុំវិញក្នុងវិទ្យាល័យយ៉ាង សរស្រាក់សរស្រាំដើម្បី ឲ្យមានផាសុខភាព ត្រៀមទុកទទួលអ្នក កើតជំងឺឆ្លងកូវីដ១៩ នៅពេលខាងមុខនេះ។

លោកហ៊ឹលរ៉ាយ៉ាបាន បញ្ជាក់ឲ្យដឹងទៀត ថាវិទ្យាល័យ សិរីសោភ័ណ នេះជាផ្នែកមួយ រៀបចំ ​និង ​ត្រៀម​បង្ការ​ ទុកជា​មុន​ ដើម្បី​ទទួល​បងប្អូន ​ប្រជាពលរដ្ឋ ​ដែល​ស្ម័គ្រចិត្ត​ និង​មក​ពិគ្រោះ​ ទទួល​ការពិនិត្យ​ និង​ការ​ការពារ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង ​ពីការរាតត្បាតឆ្លង ជំងឺកូវីដ១៩។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ការ​ការចុះត្រួត ពិនិត្យទីតាំងនិង បោសំអាតក្នុងបន្ទប់នោះគឺ ដើម្បី​ត្រៀម​បម្រុង ​ទុកជាមុន​ក្នុង​ ករណី​ចាំបាច់​ ដើម្បី​បង្ការ ​ទប់ស្កាត់​ការ​រាតត្បាត ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​កូ​វីដ​១៩។

ជា​ជំហាន​ដំបូង​ ក្នុង​ការ​ត្រៀម​បម្រុង​នេះ ​រដរដ្ឋបាលក្រុង បានកំណត់យក វិទ្យាល័យនេះដែល មាន៣៤បន្ទន់ដើម្បី ទុកក្នុងការទទួលពិគ្រោះ និង​ផ្តល់​សេវា​ត្រួត ​ពិនិត្យ​ចំពោះ​បងប្អូន​ប្រជាព លរដ្ឋ​ដែល​ស្ម័គ្រ ចិត្ត​មក​ធ្វើតេស្ត ​ពី​ជំងឺ​ឆ្លង​កូ​វីដ​១៩ ​តាមរយៈ​ការពិនិត្យ​និង ​ការផ្តល់សេវា​ពិគ្រោះ ​យ៉ាង​ម៉ត់ចត់​ពី​ក្រុម ​គ្រូពេទ្យ​ជំនាញ ​ប្រចាំការ​នៅទី នេះ​ផង​ដែរ។

ពាក់ព័ន្ធវិធានការ របស់អាជ្ញាធរក្រុងនេះ ​ប្រជាពលរដ្ឋ​ ក៏ដូចជា​មតិ​មហាជន ​បាន​អបអរសាទរ ​ដោយ​ពួកគាត់​បាន ​បញ្ចេញមតិ​ប្រហាក់ ប្រហែលគ្នា​ថា​ ក្រោយពី​មាន​ករណី ​មេរោគ​កូ​វីដ​១៩​នេះ​ បានវាយ លុកដល់ប្រជា ពលរដ្ឋក្នុងខេត្ត បន្ទាយមានជ័យ ប្រជាពលរដ្ឋមួយ ចំនួនតូចមក ក៏មាន​ប្រជាពល រដ្ឋ​ខ្លះ​មានការ​សង្ស័យ ​លើ​ខ្លួន​ពួកគាត់​ផងដែរ​ តែ​ពួកគាត់​ពិបាក ​នឹង​ស្វែងរក​ទីកន្លែង​ ក៏ដូចជា​គ្រូពេទ្យ​ ជំនាញ​ ដើម្បី​ពិនិត្យ​ដល់ ​ពួកគាត់​ណាស់។

​ក្រោយពីរដ្ឋបាល ក្រុងបានយកទីតាំង វិទ្យាល័យនេះធ្វើជា កន្លែងផ្តល់សេវាត្រួត ពិនិត្យធ្វើឲ្យពួកគាត់ មានភាពកក់ក្តៅ ក្នុងការសង្ស័យ បន្តទៅទៀតហើយ។

នេះជាការយកចិត្ត ទុកដាក់ចំពោះសុខ ទុក្ខរបស់​ប្រជាពល រដ្ឋ​ទូទាំង​ខេត្ត​ ដែល​កំពុង​ប្រឈម ​នឹង​ការ​គំរាមកំហែង​ ពី​មេរោគ​កូ​វីដ​១៩​ នេះ​យ៉ាងខ្លាំង។

​ក្រោយពីលោក អភិបាលក្រុង មន្ត្រីព័ន្ធបានចុះ ពិនិត្យ និង​រៀបចំ​ទីតាំង ​ដែល​បាន​កំណត់​យក ​ខាងលើ​បាន​រួចរាល់ ​ក្ក្នុងនាមរដ្ឋបាលក្រុង សូម​អំពាវនាវ​ដល់ ​បង​ប្អូន​ប្រជាពល រដ្ឋ​ណា​ដែល​មាន​ការ​ សង្ស័យ​ ឬ​ជាប់​ពាក់ ព័ន្ធ​នឹង​ការ​ទំនាក់ ទំនង​ជាមួយ​អ្នក​ដែល ​បាន​ផ្ទុក​ហើយ​ ជាពិសេស​បង ប្អូន​ពលក​រ​ខ្មែរ​ដែល​ ទើប​នឹង​វិល​ពី ​ប្រទេស​ថៃ​នាពេល​ថ្មីៗ​នេះ ​ក៏​សូម​មក​ជួប​គ្រូពេទ្យ​ ជំនាញ​ដែល​បាន ​ប្រចាំ​ការ​២៤​ម៉ោង ​កន្លែង ​ទីតាំង​ដែល​បានកំណត់​ ​ដើម្បី​ពិនិត្យ​រក ​មេរោគ​កូ​វីដ​១៩​ឲ្យ​បាន ​ទាន់​ពេល​វេលា​ ចៀសវាងរាតត្បាត ​ឆ្លង​បន្ត​ដល់​ក្រុម​គ្រួសារ​ ក៏ដូចជា​អ្នក​ដទៃ ​បន្ត​ទៀត​ទៀត៕