ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវបានភ្លើងឆេះស្ទើរ អស់ទាំងស្រុងសរុប ជាទឹកប្រាក់អស់ ប្រហែល១០.០០០ដុល្លា នៅផ្សារចំការគរ

(ខេត្តបន្ទាយមាជ័យ)៖ ផ្ទះលក់គ្រឿងដែក​ និង​ គ្រឿង​អគ្គិសនី​ ១ខ្នងត្រូវភ្លើងឆេះ ខ្ទេចខ្ទីស្ទើរអស់ទាំងស្រុង តែសំណាងត្រូវ កម្លាំងចំរុះនិង ប្រជាពលរដ្ឋយក រថយន្តពន្លត់គ្គីភ័យ ចំនួន៣គ្រឿងចេញ ទៅជួយសង្គ្រោះ បាញ់ទឹកពន្លត់ទាន់ ពេលវេលាមិនរាល ដាលដល់ផ្ទះអ្នក ជិតខាង នៅវេលាម៉ោង ៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាង ត្បូងផ្សារចំការគរ ផ្លូវជាតិលេខ៥៦ សង្កតា់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ស៊ីឌីអធិការនគរ បាលក្រុងសិរីសោភ័ណ បានឲ្យដឹងថាម្ចាស់ផ្ទះ មានឈ្មោះ ប៉ោ​ ជា​ ភេទប្រុស​ អាយុ​ ៧៦ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ កែវ​ ហៀក​ អាយុ​ ៦៨ឆ្នាំ​ មុខរបរ​លក់ គ្រឿងដែក​ និង​ គ្រឿង​អគ្គិសនី​ ស្ថិត​ក្នុង​ភូមិ​សូភី​ សង្កាត់កំពង់ស្វាយ​ ។

លោកបញ្ជាក់ឲ្យដឹង ទៀតថានៅមុនពេល កើតហេតុនោះភ្លើង ឆេះចេញពីក្នុងឆេះ យ៉ាងសន្ធោ សន្ធៅ ភ្លាមៗ នោះម្នាស់ផ្ទះចេញ មកក្រៅឲ្យគេជួយ ស្របពេលនោះ មានប្រជាពលរដ្ឋ កំលាំងនគរបាលក្រុង កំ លាំងអាវុធហត្ថ ក្នុងនោះនគរបាល ក្រុងបានបញ្ចេញរថយន្ត ពន្លត់អគ្គីសភ័យចំនួន ៣គ្រឿងបានបាញ់ ទឹកជួយពន្លត់គ្នាយ៉ាង សស្រាក់ សស្រាំ ១ម៉ោងទើបភ្លើង រលត់ទាំងស្រុង។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាភ្លើងឆេះនោះ ជាផ្ទះល្វែងជាន់ទី១ ឆេះប្រហែលមក ពីផ្ទុះសេខ្សែភ្លើង  ចំណែកការខូចខាតសម្ភារៈ ខូចខាត​អស់ទាំងស្រុង​ សរុប​ជាប្រាក់ ប្រហែលជា​ ១០.០០០ដុល្លា៕