ប្រជាពលរដ្ឋ ខ្វះខាត៥០គ្រួសារ សម្រាកពីការងារ នៅតាមបន្ទាត់ ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ បរិភោគពីក្រុម ចលនាយុវជនកម្ពុជា (ក្រុម១៥៧)

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្វះខាត ៥០គ្រួសារ ដែលសម្រាក ពីការងារនៅតាម បន្ទាត់ព្រំដែន កម្ពុជា.ថៃ ក្នុងស្ថានភាពរាជ រដ្ឋាភិបាលកម្ពុជា.ថៃ កំពុងធ្វើការទប់ ស្កាត់ការរីករាលដាល នៃជំងឺកូវីត១៩ ទទួលគ្រឿងឧបភោគ បរិភោគពីក្រុម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ព្រះសង្ឃ និងសប្បុរសជន នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយ មានជ័យ លោក គង់ រិទ្ធា បានប្រាប់ថា សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា គឺទទួលបានពី ព្រះគ្រូអនុគណ និងជាព្រះគ្រូចៅ អធិការវត្តស្ទឹងបត់ ព្រះគ្រូចៅអធិការ វត្តរតនសុខសាន្ត ព្រះគ្រូចៅអធិការ វត្តសុវណ្ណពោធិសិលារាម លោកអាអាន និងសមាជិក សមាជិកាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត ដែលក្នុងមួយ១ គ្រួសារទទួលបាន អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១ដប ទឹកស៊ីអ៊ីវ១ដប មី១កេស និងថវិកា ២០,០០០រៀល។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែល ខ្វះខាត ភាគច្រើនជា ប្រជាពលរដ្ឋធ្វើការនៅ តាមបន្ទាត់ជាយដែនប្រទេស ថៃដែលទៅព្រឹកវិលល្ងាច តែដោយសាររយៈនេះ ការរីករាលដាល នៃជំងឺកូវីត១៩ ធ្វើឲ្យប្រទេសថៃគេ ដាក់ប្រទេសក្នុង ភាពអាសន្ន ទើបធ្វើឲ្យច្រក ព្រំដែនទាំងអស់ត្រូវបិទ មិនអាចឲ្យពួកគាត់ធ្វើការងារបាន ហើយត្រូវ សម្រាកនៅតែផ្ទះ ទើបសមាគមចលនា យុវជនកម្ពុជា ដែលដឹកនាំដោយលោកផ្ទាល់ រួមទាំងព្រះសង្ឃ សប្បុរសជន យក សម្ភារ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកា ចែកជូនដើម្បីដោះ ស្រាយការលំបាក បានមួយគ្រា ក៏ដូចជាបានចូលរួម ជួយចែករំលែកបន្ទុករាជ រដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើឲ្យ ប្រជាពលរដ្ឋ ទាំងអស់ត្រូវ ធ្វើអនាម័យ ការពារខ្លួន ស្តាប់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច ដែលបាន ចុះមកផ្សព្វ ផ្សាយអប់រំ ហើយបងប្អូនទើប មកពីប្រទេសជិតខាង ត្រូវរក្សាខ្លួនដាច់ ដោយឡែក ចំនួន១៤ថ្ងៃពីក្រុមគ្រួសារ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ផងដែរ៕