ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខនិង នាំយកអំណោយទៅ ឧបត្ថម្ភដល់កងកម្លាំង ប្រដាប់អាអាវុធដែល ឈរកំពុងឈរជើង ការពារព្រំដែនកម្ពុជាឡាវ!

(ខេត្តស្ទឹងត្រែង)៖ ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់ស ម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាដែលបានគិត គូរពីសុខទុក្ខ នាយទាហាន ពលទាហាន ដែលកំពុងឈរ ជើងតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា_ឡាវ កាលពីថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត អញ្ជើញចុះសួរសុខ ទុក្ខនិងនាំយក អំណោយទៅឧបត្ថម្ភ ដល់កងកម្លាំងវិរៈ សេនាតូចនគរបាល ការពារព្រំដែនគោក លេខ ៧០១ នៅចំណុច កោះឬស្សី និង វីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ មុនពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឈានមកដល់ នៅថ្ងៃដ៏ខ្លីខាងមុខ ។

មានប្រសាសន៍ សំណេះសំណាល ទៅកាន់កងកម្លាំង ការពារព្រំដែន កម្ពុជា-ឡាវ ឯកឧត្តម ម៉ុម សារឿន បានពាំនាំ នូវការផ្ញើសាក សួរសុខទុក្ខពី សំណាក់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយក ចិត្តទុកដាក់ណាស់ ចំពោះសុខទុក្ខរបស់កង កម្លាំងដែលឈរ ជើងនៅជួរមុខ និងបានកោត សរសើរចំពោះគំរូវិរៈ ភាពរបស់កងកម្លាំង ទាំងអស់ ដែលបានខិត ខំបំពេញកាតព្វ កិច្ចបំរើជាតិមាតុភូមិ ប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារ បូរណៈភាពទឹកដី នៅតាមបន្ទាត់ ព្រំដែនជាប់នឹង ប្រទេសជិតខាង។

ជាមួយគ្នានេះ ឯកឧត្តម ម៉ុម សារឿន ក្រើនរំលឹកដល់កង កម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវរក្សា និងប្តេជ្ញាការពាររាជ រដ្ឋាភិបាលស្រប ច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារ ព្រះមហាក្សត្រ ជា ពិសេសគឺ ការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើង មានអ្វីៗដូចសព្វ ថ្ងៃនេះ។

ទន្ទឹមនេះ កងកម្លាំងទាំង អស់ត្រូវតែរស់ នៅប្រកបដោយ អនាម័យជានិច្ច ព្រមទាំងត្រូវស្តាប់ ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើមបករភេទថ្មី កូវិដ ១៩ ( COVID -19 ) ដែលកំពុងរីករាលដាល ជា សកល នៅបណ្ដាលប្រទេសជាច្រើន ក្នុងនោះប្រទេស កម្ពុជាក៏កំពុង ទទួលរងគ្រោះនូវ ជំងឺដ៏កាចសាហាវ មួយនេះដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ណែនាំដល់កងកម្លាំង កងវីរៈសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៧០១ និង វីរៈសេនាតូច លេខ១០១ ឈរជើងតាម បន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទាំងអស់ ត្រូវតែបន្តបង្កើន កិច្ចសហប្រតិបត្តិ ការល្អលើគ្រប់វិស័យ និងសាមគ្គី ភាពល្អ ជាមួយប្រទេស ដែលនៅជិតខាង ដើម្បីឲ្យព្រំដែន យើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកប ដោយកិត្តិបណ្ឌិត របស់សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន។

សូមបញ្ជាក់ថាក្នុង ឱកាសជួបសំណេះ សំណាលនេះដែរ ឯកឧត្តម ម៉ុម សារឿន និងឯកឧត្តម ឈាង ឡាក់បាន នាំយកនូវអំណោយ របស់សមេ្តចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង មានជា គ្រឿងឧប ភោគបរិភោគ មកផ្តល់ជូនកងវីរៈ សេនាតូចនគរបាល ការពារព្រំដែនគោក លេខ ៧០១ នៅចំណុច កោះឬស្សី រួមមាន អង្គរ ៥០០ គីឡូក្រាម .មីជាតិ ៦ កេសធំ . ត្រីខកំប៉ុង ៦ កេស . ទឹកស៊ីអីុវ ៦ កេស .ទឹកត្រី ៦កេស .ក្រម៉ា ៣០ . សាប៊ូ ៦ ឡូ .និងថវិកា ១ លានរៀល . និង ផ្តល់ជូន វីរៈសេនាតូច លេខ១០១ នៅចំណុច កោះទន្សាយ រួមមាន . អង្គរ ០៤តោន . មីជាតិ ២៦ កេសធំ .ត្រីខកំប៉ុង ២៦ កេស .ទឹកស៊ីអ៊ីវ ២៦ កេស .ទឹកត្រី ២៦ កេស .ក្រម៉ា ៣២៦ .សាប៊ូ ៥០ ឡូ . និងថវិកា ៥ លានរៀល ។ ដោយលោក ឡុងកាន់សំនៀង