ផ្កាយបួនក្លែងក្លាយ ម្នាក់ត្រូវបានកម្លាំង អាវុធហត្ថ ខេត្តបាត់ដំបង ឃាត់ខ្លួន

(ខេត្តបាត់ដំបង)៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធ ហត្ថស្រុកកំរៀង សហការជាមួយ កម្លាំងកងរាជ អាវុធហត្ថ ខេត្តបាត់ដំបង ចុះបង្ក្រាបនិងបាន ឃាត់ខ្លួនភ្លាមៗ ក្នុងករណីប្រើប្រាស់ ដោយខុសច្បាប់នូវ ឯកសណ្ឋានជា អាទិ៍ប្រើប្រាស់ឯក សណ្ឋានយោធា សក្កិនាយឧត្តមសេនីយ៍ កាឃាត់ខ្លួននេះធ្វើ ឡើងកាលរសៀល ថ្ងៃទី០៨ខែមេសាឆ្នាំ ២០២០វេលា ម៉ោង១៧និង០០នាទី នៅចំណុចភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានបង្ហើបប្រាប់ អោយដឹងថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួន បានមានឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មានមុខរបរមិន ពិតប្រាកដ ស្នាក់នៅក្នុងភូមិ ល្វាទេឃុំត្រាង ស្រុកកំរៀង ខេត្តបាត់សំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញឆែក ឆេរនិងដកហូតបាន វត្ថុតាងរួមមាន សក្កិស្មា ផ្កាយ៤ចំនួន១គូរ សក្កិអាវប្រយុទ្ធចំនួន១គូ ស្លាកឈ្មោះនាយ ឧត្តមសេនីយ៍ចំនូន១ មេដាយចំនួន១កំប្លេ ឯកសណ្ឋានប្រយុទ្ធ ចំនួន១កំប្លេ សញ្ញាសំគាល់នាយ ឧត្តមសេនីយ៍១គូរនិស្លាក ឈ្មោះហង់ សំណាង ចំនួនមួយផងដែរ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបាន កម្លាំងអាវុធហត្ថបញ្ជូន ខ្លួនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្តរ៕